ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

កម្ពុជារក្សាជំហរប្រើប្រាស់គុនខ្មែរ ក្នុងស៊ីហ្គេម ២០២៣ ដើម្បីគោលការណ៍អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាស់ផ្ទះ

 

កម្ពុជារក្សាជំហរប្រើប្រាស់គុនខ្មែក្ស៊ីហ្គេម ២០២៣ ដើម្បីគោលការណ៍អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាផ្ទះ

បន្ទាប់ពីការប្រកាសជាផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លើការប្រើប្រាស់ពាក្យ «គុនខ្មែរ» ដោយលុបពាក្យ «Muay» សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប្រជាពល រដ្ឋខ្មែរបានសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរក្សាជំហរ ដើម្បីថែរក្សាគោលការណ៍អត្តសញ្ញាណជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា ប្រទេសជាសមាជិក ស៊ីហ្គេម មានសិទ្ធិមិនចូលរួមប្រកួតលើប្រភេទវិញ្ញាសាកីឡាណាមួយ។ ចំពោះថៃមានសិទ្ធិមិនចូលរួមប្រកួតក្នុងគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ស្របពេលកម្ពុជាក៏មានសិទ្ធិមិនចូលរួមប្រកួត Muay ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៥ នៅថៃ ដែលជាម្ចាស់ផ្ទះស៊ីហ្គេម បន្តវេនបន្ទាប់ពីកម្ពុជា។ « ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានសិទ្ធិរក្សា និងប្រកាន់គោលការ ណ៍អត្ដសញ្ញាណជាតិរបស់ខ្លួន »។

ឯកឧត្តមអគ្គលេខាធិការរូបនេះបានអះអាងទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺកម្ពុជាមានក្តីសោមនស្សរីករាយចំពោះការផ្លាស់ប្តូរឈ្មោះ ប្រដាល់គុនខ្មែរ ក្នុងនាមជាម្ចាស់ផ្ទះ និងក្នុងនាមជាម្ចាស់ក្បាច់បុរាណគុនខ្មែរ និងជាប្រភេទកីឡាជាអត្ដសញ្ញាណជាតិ។

ការប្រកាសជំហរដ៏រឹងមាំនេះ ទទួលបានការសាទរ និងស្របតាមក្តីប្រាថ្នាដ៏ធំរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ហើយចំពោះរឿងមិនពេញចិត្ត និងការមិនចូលរួមរបស់សមាជិកថៃ លើវិញ្ញាសានេះក្តី ក៏ដំណើរដើរឆ្ពោះទៅមុខ នៃការប្រើប្រាស់ «គុនខ្មែរ» ដោយលុបចោលពាក្យ Muay នៅតែដំណើរការដោយរលូន។ ព្រោះកម្ពុជាទទួលបានការគាំទ្រ និងចូលរួមចំនួន៦ប្រទេស លើប្រភេទគុនខ្មែរនេះ ដូចជា ឥណ្ឌូណេស៊ី, វៀតណាម, ហ៊្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។

តាមធម្មនុញ្ញស៊ីហ្គេម ដែលជាគោលការណ៍កំពូលនៃស៊ីហ្គេម ឱ្យតែមាន៤ប្រទេសចូលរួមគាំទ្រ និងចូលរួម ប្រភេទកីឡាណាមួយនោះនឹងអាចរៀបចំការប្រកួតដោយស្របទៅនឹងគោលការណ៍ធម្មនុញ្ញនៃស៊ីហ្គេម។

ទោះយ៉ាងនេះ ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣នេះ ឱ្យដំណើរការដោយរលូន ។ កម្ពុជាបានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ កាលពីចុងឆ្នាំ២០២២កន្លងទៅ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ ដោយទទួលបានការគាំទ្រពីបណ្តាប្រទេសមួយចំនួនក្នុងអាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះ សហព័ន្ធប្រដាល់គុនខ្មែរជាតិ និងអន្តរជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាលចៅក្រម ដើម្បីបង្កើនសមត្ថភាពត្រៀមដឹកនាំការប្រកួត និងកាត់សេចក្តី ប្រដាល់គុនខ្មែរ ក្នុងពេលប្រកួតស៊ីហ្គេម នាខែឧសភា ឆ្នាំ២០២៣ ឱ្យមានភាពយុត្តិធម៌ និងជោគជ័យផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com