ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

បែកក្លិនស្អុយ, ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីជើងក្រោមប្ដឹងទៅសម្ដេចនាយករដ្ឋមន្ត្រីឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ…

 

បែកក្លិនស្អុយ, ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីជើងក្រោមប្ដឹងទៅសម្ដេចនាយករដ្ឋមន្ត្រីឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ…

កណ្ដាល៖ លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ត្រូវបានមន្ត្រីក្រោមឱវាទបានដាក់ពាក្យប្ដឹងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឱ្យជួយបើកការស៊ើបអង្កេតពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមពាក្យបណ្ដឹងអនាមិកដែលបណ្ដាញសារព័ត៌មាន  ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ។

ខ្លឹមសារនៃកម្មវត្ថុក្នុងពាក្យបណ្ដឹងអនាមិកបានលើកពីប្រធានមន្ទីរផែនការខេត្តរតនគិរីថា៖
*លោកមិនឱ្យ​មន្ត្រី​ចូល​ធ្វើការ​ដោយ​សន្យា​រក្សា​ក្របខ័ណ្ឌជូន ចំណែកប្រាក់ខែ គាត់ជាអ្នកយក។

*លោកបានបង្កកប្រាក់ខែជាច្រើនណាស់តែមិនដែលឃើញបង្វិលចូលរដ្ឋវិញទេក្នុងមួយឆ្នាំៗ

*ប្រាក់បេសកកម្មលោកទូទាត់ខ្លួនឯងគ្រប់ចំនួនដប់ថ្ងៃរួចហើយ សុំដាក់ឈ្មោះអនុប្រធានមន្ទីរដើម្បីដកលុយយកមកឲ្យខ្លួនអស់រយៈពេលពីរបីឆ្នាំមកហើយ។

*ការងារលទ្ធកម្ម៖សម្ភារៈប្រើប្រាស់ ទឹកប្រាក់ជិត២០លាន ពេលដេញថ្លៃយកតែលុយ មិនដែលមានរបស់ប្រើប្រាស់ សូម្បីក្រដាស់មួយដុំ, ការងារដេញថ្លៃម៉ូតូ នៅពេលបានម៉ូតូហើយ ចែកឲ្យមន្ត្រីយកមួយគ្រឿងយកលុយ៣០០ដុល្លារ ថែមទាំងថ្លៃស្លាកលេខ៥០ដុល្លារទៀត, ការងារជួសជុលអាគារ ធ្វើអាគារឲ្យមន្ត្រីធ្វើការ ប៉ុន្តែមន្ត្រីមិនហ៊ានមកធ្វើទេពីព្រោះអាគារគ្មានគ្រឹះហើយតឡើងលើ, ការងារជួសជុលរថយន្ត ពុំដែលជួសជុលទេ យកតែលុយហើយតម្លៃជួសជុលស្ទើតែទិញឡានថ្មីមួយទៅហើយក្នុងមួយឆ្នាំៗ, ការងារបោះពុម្ពក៏អត់ដែរយកតែលុយ, ទិញសម្ភារៈកង់ឡានកង់ម៉ូតូក៏អត់ដែលទិញដែរយកតែលុយ,ការងារជួសជុលកំព្យូទ័រនិងព្រីនធ័រក៏យកតែលុយដែរមិនដែលជួសជុលឡើយរកតែកុំព្យូទ័រប្រើស្ទើតែគ្មាន។

*ការរុះរើអាគារចាស់ដោយប្រមូលយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង យកទៅធ្វើផ្ទះឲ្យកម្មករនៅចំការ ភូមិកាម៉ែន ឃុំឯកភាព ស្រុកអូរជុំ។

*ចងការប្រាក់ឲ្យមន្ទីរ តើមានឯកសារទេ យកទៅធ្វើអ្វី អ្នកណាដឹងឮខ្លះ ការប្រាក់ចំនួនប៉ុន្មានដែរឬជាគំនិតរបស់ខ្លួនដើម្បីកេងបន្លំយកលុយពីមន្ទីរដោយស្របច្បាប់ មួយវិញទៀតរាល់ពេលដែលមានរឿងតែងតែបង្ខំមន្ត្រីឲ្យផ្ដិតមេដៃគាំទ្រខ្លួនទាំងដែលខ្លួនធ្វើខុស បើអ្នកណាមិនផ្ដោតទេអ្នកនោះប្រឹងនឹងខ្លួន ហើយប្រធានរូបនេះនឹងមានវិធានការភ្លាម។

*រឿងលោកប្រមូលលុយជប់លៀងឆ្នាំ២០១៧ ហើយមិនបង្វិលលុយឲ្យមន្ត្រីវិញ។ *ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។ *ការចាយលុយមិនទៅតាមចង្កោមសកម្មភាព

ទោះបីជាយ៉ាងណា ជុំវិញការលើកឡើងក្នុងពាក្យបណ្ដឹងអនាមិកខាងលើ បណ្ដាញសារព័ត៌មាន The Mirror News ពុំអាចសុំការបញ្ជាក់ពីលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរីបាននោះទេ ពីព្រោះទូរស័ព្ទខលចូលប៉ុន្តែពុំមានអ្នកលើក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com