ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានសំណេះសំណាលលើកទឹកចិត្ត ក្រើនរំឭកឱ្យក្រុមកីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាម ខិតខំហ្វឹកហាត់ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន

រាជធានីភ្នំពេញ ៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានសំណេះសំណាលលើកទឹកចិត្ត ក្រើនរំឭកឱ្យក្រុមកីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាម ខិតខំហ្វឹកហាត់ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន នៅពហុកីឡ ដ្ឋានជាតិមរតកតេជោ ដែលត្រូវហ្វឹកហាត់បិទខ្ទប់នៅទីនេះ។

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីជម្រើសជាតិកីឡាវ៉ូវីណាមឱ្យខិតខំការហ្វឹកហាត់ឱ្យបានល្អប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងស៊ីហ្គេម ចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមក៏បានក្រើនរំឭកដល់អត្តពលិកទាំងអស់ ដែលត្រូវត្រៀមលើវិញ្ញាសាប្រយុទ្ធត្រូវថែរក្សាទម្ងន់ កុំឱ្យឡើងទម្ងន់។ ចំពោះអ្នកដែលត្រូវប្រកួតវិញ្ញាសាសម្តែង ក៏ត្រូវបានឯកឧត្តមជំរុញឱ្យពួកគេប្រឹងប្រែងហ្វឹកហាត់ឱ្យបានមុះមុតដូចគ្នា ដើម្បីបង្កើនគុណភាពបច្ចេកទេសទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងនាមជាប្រភេទកីឡាសក្តានុពលរបស់កម្ពុជា។ ក្រៅពីគោលដៅបង្កើនបច្ចេកទេស ក៏ប្រធានសហព័ន្ធវ៉ូវីណាមរូបនេះបាន ផ្តល់ការណែនាំជាថ្មីឱ្យក្រុមជម្រើសជាតិទាំងអស់ត្រូវគោរពវិន័យ ក្រមសីលធម៌ឱ្យស័ក្តិសមជាក្រុមជម្រើស ជាតិ ហើយក៏ត្រូវគោរពតាមវិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួនបំផុតដោយចាប់ផ្តើមចេញពីខ្លួនឯងម្នាក់ៗនេះហើយ។

ឯកឧត្តម បន្តថា ត្រូវព្យាយាមហ្វឹកហាត់ឱ្យល្អ រួមទាំងការគោរពវិន័យឱ្យបានល្អ។ កីឡាករ ដែលល្អ គឺត្រូវភ្ជាប់ជាមួយនឹងវិន័យល្អដែរ ដោយវិន័យនេះហើយនាំឱ្យយើងល្អ និងមានកិត្តិយស។ បើយើងអត់មានវិន័យទេ គេមិនអាចលើកយើងរួចដែរ ព្រោះតម្លៃជាកិត្តិយស។ ប្រសិនបើកីឡាករម្នាក់មានទេពកោសល្យ និងមានសមត្ថភាពហើយ រឿងអី មិនអាចគោរពវិន័យបាន ដូច្នេះហើយ បើកីឡាករ ឬកីឡាការិនីម្នាក់ៗមិនមានវិន័យ អ្នកពិបាកចិត្តជាងគេ គឺគ្រូបង្វឹក ហើយថ្នាក់ដឹកនាំសហព័ន្ធក៏ត្រូវបានគេសួរនាំផងដែរ ។

ឯកឧត្តម អ៊ូ រតនា ក៏បានកោតសរសើរដល់ការប្រឹង ប្រែងរបស់ក្រុមជម្រើសជាតិខ្លួនផងដែរ ដែលខំហ្វឹកហាត់ និងប្រកួតដណ្តើមមេដាយពីព្រឹត្តិការណ៍អន្តរជាតិជាបន្ត បន្ទាប់មកជូនជាតិមាតុភូមិ។

សូមបញ្ជាក់ថា ក្រុមជម្រើស ជាតិវ៉ូវីណាមកម្ពុជា មានកីឡាករ ១៩នាក់ និងកីឡាការិនី ១០នាក់ (សរុប២៩ នាក់) ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និង កីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ នេះជាការហ្វឹកហាត់បិទខ្ទប់របស់ក្រុម ជម្រើសជាតិវ៉ូវីណាម ខណៈប្រភេទកីឡាផ្សេងៗទៀត សរុប២០ប្រភេទកីឡា ក៏បានហ្វឹកហាត់បិទខ្ទប់នៅពហុកីឡ ដ្ឋានជាតិមរតកតេជោនេះដែរ ដើម្បីត្រៀមចូលរួមប្រកួត ប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ ខាងមុខ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com