ព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ដោយមានការចូលរួមពី លោកអភិបាលរងស្រុក នាយក-នាយករងរដ្ឋបាល ប្រធាន- អនុប្រធាន និងមន្ត្រីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក។






