ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីសម្ពោធទីលានផ្នូរយុទ្ជជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទា បាញ់

 

រដ្ឋបាលខេត្តកោះកុង រៀបចំពិធីសម្ពោធទីលានផ្នូរយុទ្ជជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទា បាញ់..

នាថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង បានរៀបចំពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា អភិបាលខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តផងដែរ។


ក្នុងឱកាសនោះលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានធ្វើសេចក្តីរាយការណ៍លើកឡើងថា ទីលានផ្នូរយុទ្ធជនខេត្តកោះកុង នេះបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជួសជុលកាលពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២១។ ដែលលោកជំទាវ បានបន្តថា កន្លងមកទីកន្លែងនេះ មានព្រៃ និងស្មៅដុះជុំជិត និងត្រូវបានគេហៅថា “កន្លែងសពយុទ្ធជន” ដែលបានបញ្ចុះសព និងអដ្ឋិធាតុយុទ្ធជនចំនួន ៤៤៧សព ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងភ្លើងសង្គ្រាមក្នុងរបបខ្មែរក្រហម ប៉ុន្តែក្រោមការផ្ដួចផ្ដើម របស់សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង សម្រាប់ទីធ្លានេះត្រូវបានសាងសង់ ដោយក្រុមការងារគណៈកម្មការសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជន ដឹកនាំដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកោះកុង សហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានសាងសង់ទីលានផ្នូរយុទ្ធជននេះរួចរាល់ជាស្ថាបពរ ដោយបានចំណាយទឹកប្រាក់ចំនួន ១៧៣,៣២៧,០០០រៀល (មួយរយចិតសិបបីលាន បីរយម្ភៃប្រាំពីរពាន់រៀល)។


លោកជំទាវ បន្ថែមថា បច្ចុប្បន្នទីធ្លានេះនឹងក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដែលមានទេសភាពស្រស់បំព្រង មានអនាម័យល្អ និងជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកំសាន្ត និងហាត់ប្រាណផងដែរ។ ក្នុងនាមលោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងតំណាងឱ្យប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុងទាំងអស់ ព្រមទាំងរូបលោកជំទាវផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានផ្តួចផ្តើមកសាងទីធ្លានេះឡើងក្នុងស្មារតី កត្តញ្ញូ សុខដុម ការចូលរួម និងការចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើពលីកម្មប្រកបដោយវីរៈភាព អង់អាច ក្លាហានក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិត ប្រជាជនកម្ពុជាឱ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងភូមិសាសន៍ខេត្តកោះកុង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះក្រុមការងារគណៈកម្មការសាងសង់ជួសជុល ទីលានផ្នូរយុទ្ធជន ព្រមទាំងសប្បុរសជនគ្រប់រូបដែលបានខិតខំចូលរួមចំណែកក្នុងការកសាង និងឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីកសាងទីលានផ្នូរយុទ្ធជននេះ បានសម្រេចប្រកបដោយជោគជ័យ ហើយនេះជាសមិទ្ធផលដ៏មានតម្លៃថ្លៃថ្លា និងជាកត្តិយសមុខមាត់ខេត្តកោះកុងបន្ថែមទៀត ដែលថ្នាក់ដឹកនាំខេត្ត មន្ដ្រីរាជការ កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋទាំងអស់មានការអបអរសាទរនូវសមិទ្ធផលនេះយ៉ាងខ្លាំងក្លាជាទីបំផុត៕


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com