ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងផ្ដល់ជូន Camera Video ចំនួន ១ គ្រឿង ដល់មន្ត្រីព័ត៌មានខេត្តកោះកុង…

 

ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងផ្ដល់ជូន Camera Video ចំនួន ១ គ្រឿង ដល់មន្ត្រីព័ត៌មានខេត្តកោះកុង…..

កោះកុង! ឯកឧត្តម ខៀវកញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ នាយកទីប្រឹក្សាក្រសួងព័ត៌មាន បាន អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងផ្ដល់ជូន Camera Video ចំនួន ១ គ្រឿង ជើង Camera ១ កាបូបដាក់ម៉ាស៊ីនថត ១ និង Memory ចំនួន ២ និងថវិកាចំនួន ២ លានរៀល ដល់មន្ទីរព័ត៌មានខេត្តកោះកុង នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម ខៀវ កញ្ញារិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មានខេត្តកោះកុង ត្រូវបង្កើតក្រុមការងាររៀបចំការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ នៅ ក្នុងតេកតុក ដែលអាចជំរុញការផ្សាយបានលឿនរហ័ស។ ឯកឧត្តម បានមាន ប្រសាសន៍ថា នៅពេលខាងមុខនេះ ក្រសួងព័ត៌មាន ដែលជាស្ថាប័នផ្សព្វ ផ្សាយរបស់ជាតិ មានតួនាទីសំខាន់ក្នុងការផ្សាយ នៅក្នុងនោះ ការត្រៀមផ្សាយផលិតកម្មធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការ ប្រកួតប្រជែង របូតអន្តរជាតិឆ្នាំ ២០២៣ គ្រោងរៀបចំធ្វើឡើងនៅចុងខែសីហាឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដែលមានបណ្ដាប្រទេសជាង ២០ នាំយករបូតមកចូលរួមប្រកួតប្រជែងបង្ហាញសមត្ថភាពស្នាដៃ និងទេពកុសលរៀងៗខ្លួន ។

លោក មុំ ម៉ាឡិកា ប្រធានមន្ទីរព័ត៌មានបានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ។យ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីជានិច្ចកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់ និងគិតគូរពីមន្ត្រីក្រោមឱវាទ ប្រកបដោយគុណធម៌។ សូមលើកហត្ថប្រណម បួងសួងដល់ព្រះរតនត្រៃយយ៍ កែវទាំង៣ និងវត្ថុសាកសិទ្ធក្នុងលោក បីបាច់ថែរក្សាឯកឧត្តមរដ្ឋមន្ត្រី សូមមាន សេរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com