ទាន់ហេតុការណ៍
ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់.. ==> ឃាត់ខ្លួនជនសង្ស័យ៧នាក់ ២ករណីផ្សេងគ្នា ដែរពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខភរិយាវីរៈកងទ័ពទើបសម្រាលកូន នៅឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្ដាល..
0

ហ៊ានខ្លាំងណាស់, សង្វៀនជល់មាន់ខ្នាតធំ បើកលេង ក្នុងបន្ទាយអង្គរក្ស ពោងលឿង នៅក្រុងតាខ្មៅ!

 

ហ៊ានខ្លាំងណាស់, សង្វៀនជល់មាន់ខ្នាតធំ បើកលេង ក្នុងបន្ទាយអង្គរក្ស ពោងលឿង នៅក្រុងតាខ្មៅ!
(កណ្តាល)៖ ប្រភពច្បាស់ការណ៍ បានអះអាងប្រាប់ថាៈ មានការលួចបើកសង្វៀន បញ្ជល់មាន់ខ្នាតធំយ៉ាងគគ្រឹកគគ្រេងបំផុត! នៅក្នុង”បន្ទាយអង្គរក្ស ពោងលឿង”ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប៉ុន្តែៈករណីនេះត្រូវបានលោក យី វណ្ណដា អធិការក្រុងតាខ្មៅ បដិសេធ!។សេចក្ដីរាយការណ៍បានបង្ហើបប្រាប់ថាៈ សង្វៀនជល់មាន់ ខ្នាតធំ នៅក្នុង”បន្ទាយអង្គរក្សពោងលឿង” គឺគេលេងក្នុងបន្ទាយតែម្ដង.គ្រាន់តែនៅប៉ែកខាងក្រោយ និងជាប់របងខាងក្រោយ!។
ជាក់ស្ដែងៈ នៅរសៀលថ្ងៃទី១៥.០១.២០២៣ ម្សិលមិញមានក្រុមអ្នកញៀនល្បែង រាប់សិបនាក់ បានប្រមូលផ្ដុំគ្នា លេងល្បែងបញ្ជល់មាន់ក្នុង”បន្ទាយអង្គរក្សពោងលឿង”ត្រង់ចំណុចខាងលើយ៉ាងច្រើនកុះករ។
ប្រភពបន្តថាៈ ក្រុមអ្នកញៀនល្បែងទាំងនោះ ភាគច្រើនជាកងកម្លាំងអង្គរក្ស មន្ត្រីសមត្ថកិច្ច អ្នករកស៊ីធំៗនិងអ្នកមានលុយ.!។


ដោយពួកគេ ភ្នាល់ចាក់លុយក្នុងមាន់ជល់១គូៗ ចាប់ពី១.០០០$(មួយពាន់ដុល្លារ)ទៅ១០.០០០$(មួយម៉ឺនដុល្លារ)ឯណោះ!។
ប្រភពដដែលបន្តថាៈ ការបើកសង្វៀនបញ្ជល់មាន់ ខ្នាតធំ នៅក្នុង”បន្ទាយអង្គរក្ស ពោងលឿង”ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នេះដែរ ជាមធ្យមលេងក្នុង១សប្ដាហ៍២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ! ។
ក្រោយទទួលបាន សេចក្ដីរាយការណ៍បែបនោះ នៅរសៀលថ្ងៃទី១៥.០១.២០២៣ សមត្ថកិច្ចប៉ូលិសក្រុងតាខ្មៅ ។
បានចុះទៅពិនិត្យ ដោយអឺតចុះអឺតឡើង នៅតែខាងក្រៅរបង”បន្ទាយអង្គរក្ស ពោងលឿ”ដោយពុំបានចូលទៅមើលជាក់ស្ដែងខាងក្នុងបន្ទាយឡើយ រួចក៏ត្រឡប់មកវិញ.!។
ពាក់ព័ន្ធករណីនេះនៅព្រឹកទី១៦.០១.២០២៣ លោក យី វណ្ណដា អធិការក្រុងតាខ្មៅ បានថ្លែងប្រាប់សារព័ត៌មានយើងថាៈ ដំបូងលោកទទួលព័ត៌មានថាៈ មានការលេងល្បែងក្នុង”បន្ទាយអង្គរក្ស ពោងលឿង”។
ប៉ុន្តែក្រោយឱ្យមន្ត្រី ចុះពិនិត្យគឺមិនមានការលេងល្បែងនោះទេ!។
-ចំពោះសំនួរថាៈ តើការចុះពិនិត្យនោះ បានចូលក្នុងបន្ទាយជាក់ស្ដែងឬទេ..?។
-លោកអធិការថាៈ មិនបានចូលពិនិត្យជាក់ស្ដែងទេ គឺនៅខាងក្រៅរបង ព្រោះមិនមានបទបញ្ជា ឬការអនុញ្ញាតឱ្យចូល!។
-ករណីនេះ គ្រាន់តែទៅអឺតឡឺម ឆ្វែលខាងក្រៅរបង លោក យី វណ្ណដា អះអាងថាៈ មិនមានការបើកល្បែងទៅហើយ!។
ទោះជាយ៉ាងណាក្ដី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស សូមមេត្តាបើកការស្រាវជ្រាវ ដើម្បីចាត់វិធានការ លើមន្ត្រីក្រោមឱវាទមួយក្ដាប់តូច។ដែលរងការចោទប្រកាន់ថាៈ លួចបើកសង្វៀនបញ្ជល់មាន់ខ្នាតយក្សក្នុង”បន្ទាយអង្គរក្ស ពោងលឿង”នៅក្រុងតាខ្មៅ។
ដើម្បីគោរពតាមបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន ដែលតម្រូវឱ្យបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ទូទាំងប្រទេស ដោយគ្មានការលើកលែង។

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com