ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់.. ==> ឃាត់ខ្លួនជនសង្ស័យ៧នាក់ ២ករណីផ្សេងគ្នា ដែរពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន..
0

សម្តេច ហ៊ុន សែន ប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាចនិងប្រកាសបញ្ចុះតម្លៃ៥០ភាគរយ លើកម្រៃស្នើសុំអាជ្ញាបណ្ណព័ត៌មាន

សម្តេច ហ៊ុន សែន ប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាចនិងប្រកាសបញ្ចុះតម្លៃ៥០ភាគរយ លើកម្រៃស្នើសុំអាជ្ញាបណ្ណព័ត៌មាន

 

សម្តេច ហ៊ុន សែន ប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាចនិងប្រកាសបញ្ចុះតម្លៃ៥០ភាគរយ លើកម្រៃស្នើសុំអាជ្ញាបណ្ណព័ត៌មាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាស​ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ​ បានប្រកាសថា រដ្ឋាភិបាលជាអ្នកទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច និងប្រកាសបញ្ចុះតម្លៃ៥០ភាគរយ លើកម្រៃស្នើសុំអាជ្ញាបណ្ណព័ត៌មាន។

នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំដល់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានជាសត្រូវនោះទេ។ ហើយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញពាក្យស្លោកថ្មី​ ដើម្បីលើកកម្ពស់​ការផ្សាយព័ត៌មានពិត និងលុបបំបាត់​ព័ត៌មានក្លែងក្លាយ។ ដោយសម្តេចបានបញ្ជាក់ថា ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីលើកមុន សម្តេចបានដាក់ពាក្យស្លោកមួយហើយគឺ «អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត» ចំណែកនៅឆ្នាំនេះ សម្តេចបានដាក់ពាក្យស្លោកមួយទៀត គឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ​ដែលការដាក់នូវពាក្យស្លោកនេះ ​ដោយសារតែកន្លងមក មានសាររព័ត៌មានមួយចំនួន ឬក្រុមប្រឆាំង តែងតែផ្សាយនូវព័ត៌មានប្រឌិត ដើម្បីបំភ្លៃឬវាយប្រហារសម្តេច​។

សម្តេចបានបន្ថែមទៀតថា «កាលមុនខ្ញុំបានដាក់ថា អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត ហើយឥលូវនេះ ខ្ញុំក៏គួរនិយាយបន្ថែមថា អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ។ អ៊ីចឹងយើងមានពាក្យស្លោក…ត្រូវចាំ ព្រោះជួនកាលអាងតែខ្លូនមានហ្វេសប៊ុក ទូរសព្ទតែមួយគ្រឿង ផ្សាយទៅជេរគេជេរឯង ប្រម៉ាថគេ ប្រម៉ាថឯង ហើយតាំងខ្លួនជាចៅក្រមកាត់សេចក្តីប៉ាដោយ ឯលើកនេះ គឺខ្ញុំចង់ចេញសារមួយទៀត ដាក់ថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»។

សម្តេចបានថ្លែងយ៉ាងដូច្នេះដែរថា មន្ត្រីដែលរករឿងអ្នកកាសែត ដោយសារសរសេរកាត់គោរមងារ សូមឈប់ផ្សាយឱ្យគាត់ទៅ។
សម្តេចក៏បានជំរុញឱ្យក្រសួងព័ត៌មានពន្លឿន ចេញច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានក្នុងអាណត្តិទី៧។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ស្នើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម​ និងប៉ារ៉ាហ្គេមនៅកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com