ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់.. ==> ឃាត់ខ្លួនជនសង្ស័យ៧នាក់ ២ករណីផ្សេងគ្នា ដែរពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន..
0

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ផ្តល់រង្វាន់ម៉ូតូ១គ្រឿង ដល់សិស្សប្រឡង់ជាប់និទ្ទេស A ម្នាក់ក្នុងស្រុកកោះសូទិន

 

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ផ្តល់រង្វាន់ម៉ូតូ១គ្រឿង ដល់សិស្សប្រឡង់ជាប់និទ្ទេស A ម្នាក់ក្នុងស្រុកកោះសូទិន

(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងភរិយា បានប្រគល់រង្វាន់ម៉ូតូម៉ាក WAVE ស៊េរីថ្មី ១គ្រឿង ជារង្វាន់លើកទឹកចិត្តដល់សិស្ស ហយ ស្រីនាង រៀននៅវិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលសិស្សម្នាក់គត់ក្នុងស្រុកប្រឡងជាប់និទ្ទេស A។

នាឱកាសនោះដែរ លោកបានសម្តែងនូវការរីករាយ និងអបអរសាទរចំពោះក្មួយស្រី ដែលជាប់និទ្ទេស A តែម្នាក់គត់ ក្នុងស្រុកកោះសូទិន ហើយជាមួយនេះបានជំរុញលើកទឹកចិត្តដល់ក្មួយៗសិស្សានិសិស្សទាំងអស់ត្រូវប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ ហើយក៏ត្រូវយល់ថាបើចង់ចេញពីភាពក្រីក្រ គឺត្រូវប្រឹងរៀន យកចំណេះដើម្បីឆ្ពោះទៅអនាគតល្អ អាចជួយគ្រួសារ និងសហគមន៍ខ្លួនមានការរីកចម្រើន។

នៅក្នុងឱកាសនៃពិធីបុណ្យឆ្លងនេះដែរ លោក ខៀវ កាញារីទ្ធ និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីក្រោមឱវាទក្រសួងព័ត៌មាន បានរួមគ្នាចូលជាបច្ច័យសរុបបានចំនួន ៤៥លានរៀល សម្រាប់ចូលរួមកសាងសមិទ្ធផលក្នុងវត្តមហាលាភ។

ប្រគេនព្រះចៅអធិការវត្ត ៥០មុឺនរៀល ប្រគេនព្រះសង្ឃនិមន្តចូលរួមក្នុងពិធី ក្នុង១អង្គ ១០មុឺនរៀល បច្ច័យសម្រាប់ចាក់ក្នុងវត្ត ១លានរៀល, ជូនក្រុមប្រឹក្សាស្រុក១៩នាក់, គណៈអភិបាលស្រុកកោះសូទិន ៧នាក់, នាយក នាយក សាលាស្រុក ២នាក់, ប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុកចំនួន១៣, ប្រធានការិយាល័យជំនាញជុំវិញស្រុក ២នាក់, មេឃុំទាំង ៨ ចំនួន៨នាក់, ក្រុមប្រឹក្សាឃុំ ១២នាក់, មេភូមិពង្រ, មេភូមិមហាលាភ ដោយក្នុងម្នាក់ៗ ២មុឺនរៀល។ កងកម្លាំងនគរបាល អាវុធហត្ថ និងយោធាស្រុកសរុបរួម ៦០មុឺនរៀល, ប្រជាការពារ ៤នាក់, តាជី យាយជី ៥០នាក់, សិស្សានិសិស្ស ៥០នាក់, បងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងអង្គពិធីជាង៣០០នាក់ ដោយក្នុងម្នាក់ៗ ១មុឺនរៀលផងដែរ។

យុវសិស្ស ហយ ស្រីនាង អាយុ ១៨ឆ្នាំ មានទីលំនៅ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺជាសិស្សតែម្នាក់គត់ក្នុង ស្រុកកោះសូទិន ដែលប្រឡងជាប់បាក់ឌុបនិទ្ទេស A នាឆ្នាំសិក្សា ២០២២ កន្លងមកនេះ។

ដោយពិនិត្យឃើញគ្រួសាររបស់យុវសិស្ស ហយ ស្រីនាង មានជីវភាពខ្វះខាត លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកស្រី បានបានផ្តល់ជូននូវថវិកាចំនួន២០០ដុល្លារផងដែរ។

គួររំលឹកដែរថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ខៀវ កាញារីទ្ធ និងលោកស្រី បានប្រគល់រង្វាន់ម៉ូតូលើកទឹកចិត្ត ជូនដល់សិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA ចំនួន ០៨រូប នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។

វត្តមហាលាភ ស្ថិតនៅភូមិមហាលាភជើង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានកសាងឡើងនៅឆ្នាំ១៨៨០ មានព្រះវិហារបុរាណ ដែលជាកេរ្ដិ៍ដំណែលពីដូនតាមកបានឆ្លងកាត់ ព្រះចៅអធិការវត្តជាច្រើនអង្គ ហើយបច្ចុប្បន្នត្រូវបានរៀបចំកសាងឡើងវិញ ដោយព្រះចៅអធិការ វត្តព្រះនាម ឃីម ស្រស់ ដែលបានដឹកនាំជួសជុល និងសាងសង់មានភាពរីកចំរើនជាបន្តបន្ទាប់។

សមិទ្ធផលជាច្រើនដែលត្រូវធ្វើពិធីបុណ្យឆ្លងដាក់អោយប្រើប្រាស់នាឱកាសនេះ រួមមាន៖ សាងសង់ក្លោងទ្វារខាងកើត, សាងសង់ដងទង់ ២ដើម, ចាក់ដីលុបស្រះដាំដើមក្រញូង, លាបថ្នាំព្រះវិហា, ចាក់សាបបេតុងក្នុងសួន, ទិញទូកចម្លងចំនួន២ ម៉ាស៊ីនចំនួន ០១គ្រឿង, ជួសជុលដំបូលព្រះអង្គចូលបរិនិព្វាន, សាងសងផ្លូវបេតុង ៣ខ្សែ ប្រវែង៣៧៣ម៉ែត្រ, សាងសង់របង១៥១ប្រឡោះ និងធ្វើបន្ត, ចាក់ដីខាងក្នុង និងខាងក្រៅវត្ត, រៀបចំបង្គោលភ្លើងធំ តូច, កសាងបល្ល័ង្គលើសាលាឆាន់, ដាក់លូ, គូរគំនូរ បល្ល័ង្គ, រៀបចំសួនជុំវិញព្រះវិហារ។

សរុបថវិកាចំណាយទាំងអស់ ១៤៣,៥០០ដុល្លារ និង៤១៥,៩៥៥,០០រៀល ទឹកប្រាក់ទាំងអស់នេះបានមកពីពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយដូចជា បុណ្យកឋិនទាន បុណ្យចូលឆ្នាំ បុណ្យភ្ជុំ បុណ្យផ្កាប្រាក់ និងបុណ្យផ្សេងៗ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com