ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់.. ==> ឃាត់ខ្លួនជនសង្ស័យ៧នាក់ ២ករណីផ្សេងគ្នា ដែរពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន..
0

ធំជាង សម្ដេច តេជោ ទៀតបនល្បែង​ ជល់មាន់​ តាម​អនឡាញ នៅ​ស្រុកចំការលើ បេីកលេងផ្គេីននិង​ បទបញ្ជារបស់​ សម្ដេច​ នាយករដ្ឋមន្ត្រី​ ចំណែក​សមត្ថកិច្ច​មូលដ្ឋានមិនបង្ក្រាប….

 

ធំជាង សម្ដេច តេជោ ទៀតបនល្បែង​ ជល់មាន់​ តាម​អនឡាញ នៅ​ស្រុកចំការលើ បេីកលេងផ្គេីននិង​ បទបញ្ជារបស់​ សម្ដេច​ នាយករដ្ឋមន្ត្រី​ ចំណែក​សមត្ថកិច្ច​មូលដ្ឋានមិនបង្ក្រាប.

កំពង់ចាម​៖​ទីតាំងបនល្បែងសុីសង​ ជល់មាន់​តាមអនឡាញ​ បេីកលេងយ៉ាងអាណាធិបតេយ្យ​ នៅស្រុកចំការលេី​ ខេត្តកំពង់ចាម​ សង្ស័យ​អាជ្ញាធរ​និងសមត្ថកិច្ច​ មូលដ្ឋាន​ ភ្លេចបទបញ្ជារបស់សម្ដេច​ នាយក​រដ្ឋ​មន្ត្រី​ ទៅ​ ហេីយទេីបបានជាមិនចុះបង្ក្រាប​ ឬមួយត្រូវ​ថ្នាំសណ្ដំ​ មេបន​ល្បែង​ទេីបសំងំស្ងៀមធ្វេីមិនដឹង ។
សូមបញ្ជាក់ថា​ ទីតាំងបនល្បែងជល់មាន់អនឡាញទាំងនោះរួមមាន​៖​១,នៅភូមិតាប៉ាង២ ឃុំតាប្រុក​-ទី២, ភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលេី​ ខេត្តកំពង់ចាម​ ។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។​ ប៉ុន្តែអាជ្ញាធរនិង​សមត្ថកិច្ច​ នៅ​ស្រុកចំការលេី​ ហាក់សំងំស្ងៀម​ មិនបង្ក្រាបទីតាំង​បនល្បែងសុីសង​ប្រភេទមាន់ជល់តាម​អនឡាញ​ដែលបេីកលេង​ នៅមូលដ្ឋានរបស់​ខ្លួនផ្គេីនទៅ​និង​បទបញ្ជារបស់​សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ។

ចំពោះបញ្ហាល្បែងសុីសង​ ខាងលេី​ មហាជន​សង្ឃឹមនិងជឿជាក់ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ខេត្តកំពង់ចាម​ ក៏ដូចជាអាជ្ញាធរមាន​សមត្ថកិច្ច​ ស្រុកចំការលេី​ និងចុះបង្ក្រាប​ទីតាំងបន​ល្បែងសុីសងទាំងនោះដេីម្បីឲ្យស្របតាម​បទ​បញ្ជា​ របស់សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com