ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល! ប្រទេសចិននៅតែឈរក្នុងលំដាប់លេខ១ ក្នុងការផ្តល់ប្រាក់កម្ចី និង ជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា

រាជធានីភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាបានមានប្រសាសន៍ថា ប្រទេសចិននៅតែឈរក្នុងលំដាប់លេខ១ ក្នុងការផ្តល់ប្រាក់កម្ចី និង ជំនួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ យ៉ាងណាក៏ដោយ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាមិនរើសអើងប្រភពថវិកាដែលផ្តល់ឱ្យ ក្នុងការអភិវឌ្ឍន៍វិស័យសាធារណការនោះទេ ប៉ុន្តែជំនួយនិងកម្ចីពីមិត្តចិនមិនចំណាយពេលយូរក្នុងការទទួលបាន ខុសពីប្រទេសផ្សេង។

ឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន តាមរយៈបណ្តាញទំនាក់ទំនង សង្គម កាលពីថ្ងៃទី៣០ខែសីហាឆ្នាំ ២០១១ ឯកឧត្តមបានលើកឡើងថា ប្រទេសចិនគឺជាប្រទេសលំដាប់ទី១ដែលបានផ្តល់ប្រាក់កម្ចីជិត៣ ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ កម្ចី និង ជំនួយទាំងនេះ កម្ពុជាមិនអាចខ្វះបាន និង មិនអាចពន្យារពេលទទួលបាននោះទេ ព្រោះកម្ពុជាត្រូវការការអភិវឌ្ឍន៍។បើទោះជាទំហំនៃការទទួលកម្ចី និង ជំនួយពីចិនមានទំហំធំ យ៉ាងណាក្តី ក៏កម្ពុជាមិនរើសអើងប្រភពថវិកាដែលប្រទេស និង ដៃគូអភិវឌ្ឍន៍ចង់ផ្តល់ឱ្យកម្ពុជានោះទេ ដើម្បីធ្វើយ៉ាងណាចូលរួមការ អភិវឌ្ឍន៍ និង កសាងប្រទេសឱ្យកាន់តែរីកចម្រើន។

ជាមួយនឹងការបកស្រាយបែបនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងទៀតថា ចំពោះ ប្រាក់កម្ចី និង ជំនួយ ដែលបានផ្តល់ឱ្យកម្ពុជា ទាន់ពេលវេលាដើម្បីមកកសាងផ្លូវ ស្ពាននោះ កម្ពុជានឹងទទួល ដោយមិនរង់ចាំនោះទេ ខណៈកម្ចីនិងជំនួយពីប្រទេសខ្លះត្រូវការការសិក្សា ច្រើនឆ្នាំ ដែលកម្ពុជាមិនអាចរង់ចាំបាននោះឡើយ ។បើកម្ពុជារង់ចាំ៥ឆ្នាំទើបបានប្រាក់កម្ចីមកកសាង ផ្លូវ ឬ ស្ពាន គឺកម្ពុជាខាតបង់ច្រើន ណាស់ ។ ដូច្នេះកម្ពុជាមិនដែលបដិសេធប្រាក់កម្ចីមកពីប្រភពណានោះទេ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើវិស័យហេដ្ឋារចនាសម្ពន្ធនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាប ជូនផងដែរថា វិទ្យាស្ថានតេ​ជោ​សែន​សា​ធារណការនិងដឹកជញ្ជូនឆ្នាំ ថ្មីៗនេះ បានចុះហត្ថលេខាលើ​អនុស្សរ​ណៈយោគយល់ជាមួ​យ​ សាកលវិទ្យាល័យល្បីៗនៅប្រទេសចិន ដោយឯកឧត្តមសង្ឃឹមថា យុវជនកម្ពុជានឹងមា​ន​​​​​​ឱកាសបង្កើនចំណេះដឹងឱ្យបានគ្រប់ជ្រុងជ្រោយ និងមានឆន្ទៈរៀនខ្លួនឯង ដាក់ចិត្តដាក់កាយរៀនសូត្រឱ្យពូកែ ដើម្បីយកចំណេះដឹងលើវិស័យហេដ្ឋារចនាសម្ពន្ធនេះ ទៅបម្រើប្រទេសជាតិ មាតុភូមិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com