ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

គណៈកម្មការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ចុះពិនិត្យពហុកីឡដ្ឋានជាតិមរតកតេជោ  ដើម្បីដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតAFF Suzuki Cup

គណៈកម្មការចំពោះកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចុះពិនិត្យកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្នុងបំណងសំខាន់ក្នុងការដាក់សំណើដេញថ្លៃធ្វើម្ចាស់ផ្ទះការប្រកួតAFF Suzuki Cup 2020 ដែលបានពន្យារពេលមកនាចុងឆ្នាំ២០២១។

លោកស្រី ពុធ ធីតា ប្រធានគណៈកម្មការចំពោះកិច្ច FFC បានដឹកនាំគណៈកម្មការនេះ ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីពិនិត្យនូវគ្រឿងបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីដាក់សំណើសុំធ្វើជាម្ចាស់ផ្ទះការប្រកួត AFF Suzuki Cup នេះ។ ដោយសារវិបត្តិជំងឺកូវីដ-១៩ ពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍នេះត្រូវបានពន្យារពេលចំនួន២លើកហើយ និងតាមការគ្រោងទុក ព្រឹត្តិការណ៍នេះនឹងរៀបចំការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដោយបេក្ខភាពមានបំណងចូលរួមដេញថ្លៃធ្វើម្ចាស់ការប្រកួត នាពេលនេះមានចំនួន៤ប្រទេស គឺកម្ពុជា សិង្ហបុរី ថៃ និងឥណ្ឌូណេស៊ី។

សូមបញ្ជាក់ថា នេះជាគម្រោងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធកីឡាថ្មី កិត្យានុភាពជាតិលើឆាកអន្តរជាតិ ក្នុងការត្រៀមខ្លួនរបស់វិស័យកីឡាបាល់ទាត់កម្ពុជា ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com