ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ក្រសួងកសិកម្ម បន្តអំពាវនាវដល់ផ្នែកឯកជន ពន្លឿនការសិក្សាសាង់សង់ហេដ្ឋារចនាសម្ព័ន្ធកែច្នៃមៀនប៉ៃលិន

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបន្តអំពាវនាវដល់ផ្នែកឯកជន ពន្លឿនការសិក្សាសាងសង់ហេដ្ឋារចនាសម្ព័ន្ធកែច្នៃមៀនប៉ៃលិន ដើម្បីងាយស្រួលក្នុងការនាំ ចេញទៅក្រៅប្រទេស ខណៈដែលបច្ចុប្បន្នក្រសួងកំពុងខិតខំចរចាជាមួយភាគីចិននិងថៃ ។

ឯកឧត្តម ងិន ឆាយ អគ្គ នាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា មកទល់ពេលនេះ ការស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនរបស់កម្ពុជាទៅកាន់ប្រទេសចិន ទើបតែឈាន ដល់ដំណាក់កាលទីពីរតែ ប៉ុណ្ណោះ ដែលដំណាក់កាលបន្ទាប់នោះ គឺភាគីចិនបានស្នើឱ្យកម្ពុជាធ្វើបច្ចុប្បន្នភាពបន្ថែម លើការស្រាវជ្រាវនិងការដាក់ចេញវិធានការសម្រាប់ទប់ស្កាត់និងកម្ចាត់សមាសភាពចង្រៃ ។

ដោយហេតុនេះ ឯកឧត្តមបន្តថា ដើម្បីជួយឱ្យការងារនាំ ចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ប្រទេសចិនឱ្យកាន់តែមានភាពល្អប្រសើរ ក្រសួងបានបន្តអំពាវនាវដល់វិស័យឯកជន ដែលមានបំណងធ្វើ ការវិនិយោគលើដំណាំមៀនប៉ៃលិននេះ សូមរួសរាន់សាង សង់ឬកែលម្អហេដ្ឋារចនា

សម្ព័ន្ធដែលមានស្រាប់ ដើម្បីត្រៀមលក្ខណៈរួចជាស្រេច នៅពេលដែលភាគីចិននិងថៃឯកភាពក្នុងការនាំចេញ ។

« ខ្ញុំសូមអំពាវនាវដូចជាក្រសួងកសិកម្មបានចេញសេចក្ដីជូនដំណឹងហើយ អ្នកដែលមានបំណងចង់ធ្វើ ការវិនិយោគផ្លែមៀនប៉ៃលិននេះ សូមរូតរះដើម្បីធ្វើការសិក្សាសា​ងស​ង់​ហេ​ដ្ឋារចនាសម្ព័ន្ធ ក្នុងការគាំទ្រទៅដល់ការសម្អាត ការសម្លាប់មេរោគ ក៏ដូចជាការវេចខ្ចប់ ដើម្បីត្រៀមលក្ខណៈ នាំយកមៀនប៉ៃលិនយើងនេះទៅកាន់ប្រទេសចិន នៅពេលដែលការចរចាបើកទីផ្សារទទួលបានជោគជ័យ ព្រោះថាប្រសិនបើយើងមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ទេនោះ នៅពេលដែលភាគីចិនចុះមកត្រួតពិនិត្យវាយតម្លៃ ក៏គេមិនទាន់អនុញ្ញាតឱ្យនាំផ្លែមៀនប៉ៃលិនចេញទៅបានដែរ ដែលនេះគឺជាការត្រៀម លក្ខណៈមួយឱ្យរួចជាស្រេច មុនពេលដែលភាគីចិនចុះមកវាយតម្លៃ ម្យ៉ាងទៀតក្រសួងកសិកម្ម បាននិងកំពុងពន្លឿនការចរចាគ្រប់ភាគីទាំងអស់ ដើម្បីជួយជំរុញដល់ការពិនិត្យឯកសារ ក៏ដូចជាការចុះទៅត្រួតពិនិត្យទីវាលផ្ទាល់ » ។

សូមបញ្ជាក់ថា ការប្រមូលផលផ្លែមៀនប៉ៃលិនឬ តាង៉ែន គឺចាប់ផ្តើមប្រមូលនៅអំឡុងខែសីហា រហូតដល់ខែកុម្ភៈទើបប្រមូលផលអស់ ហើយស្របពេលជាមួយគ្នានេះ ក្រសួងកសិក​ម្មក៏បានធ្វើការពិភាក្សាជាមួយអ្នកដាំដុះដោយប្រើបច្ចេកទេសដាំដុះ និងប្រមូ​លផលផ្លែ​មៀ​ន ទៅតារាងកាលវិភាគពេលវេលាប្រមូលបណ្តាក់គ្នា ដើម្បីរក្សាតម្លៃទីផ្សារផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com