ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់..
0

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ,,,,

 

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ផ្ញើសារលិខិតអបអរសាទរ និងគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ,,,,

ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការទូទាំងខេត្តបានផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៧ឆាំ្ន នៃចំណងអាពាហ៍ពិពាហ៍។


នៅក្នុងឱកាសដ៏សិរីមង្គលលាភិរម្យប្រសើរថ្លៃថ្លានៃខួប៤៧ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រព្រឹត្តនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវសេចក្តីអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមបួងសួងដល់ទេវតា សូមប្រសិទ្ធពរជ័យដល់ ចំណងអាពាហ៍ពិពាហ៍ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជុំដូចទឹកអម្រឹត និងសូមប្រោះព្រំនូវសព្ទសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ ចូលមានដល់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយ សុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំនាវាកម្ពុជា ឱ្យកាន់តែជោគជ័យថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជូន ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា និងជួយជ្រោមជ្រែងប្រោះព្រំ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com