ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់..
0

ទីតាំង​ក្លឹប​យីហោ 666 កំពុងតែ​ប្រមូលផ្ដុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន យ៉ាង​អនាធិបតេយ្យ សូម​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​ផង​

 

ទីតាំង​ក្លឹប​យីហោ 666 កំពុងតែ​ប្រមូលផ្ដុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន យ៉ាង​អនាធិបតេយ្យ សូម​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​ផង​…..

​ភ្នំពេញ ៖ ក្លឹប​យីហោ 666 ស្ថិតនៅ​ផ្លូវ​លេខ​១៦៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កំពុងតែ​ប្រមូលផ្ដុំ​គ្នា ប្រើប្រាស់​គ្រឿងញៀន (K គ្រវី​) និង​ម្សៅ​ក្រាម​ញៀន​ផ្សេងទៀត យ៉ាង​អនាធិបតេយ្យ សូម​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​ផង​។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ទីតាំង​ក្លឹប យីហោ 666 ខាងលើនេះ មាន​ជនជាតិ​ចិន​ជា​អ្នកមើលការខុសត្រូវ និង​បាន​បើកទទួល​ភ្ញៀវ​ដោយ​ឲ្យប្រើ​ប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម មិន​ខ្លាចញញើត​ច្បាប់​ស្រុក​ខ្មែរ​បន្តិច​ឡើយ​។​
​ករណី​នេះ​ដែរ ធ្វើឱ្យ​មហាជន​ជាច្រើន មាន​ការភ័យខ្លាច​យ៉ាងខ្លាំង ចំពោះ​ការរស់នៅ​របស់​កូនចៅ​ជំនាន់​ក្រោយៗ របស់គាត់ ព្រោះ​ករណីនេះ​ជាហេតុ​ធ្វើអោយ​មាន​ភាពអសន្តិសុខ​យ៉ាងខ្លាំង​ចំពោះ​សង្គមជាតិ ដូចជា​លួច​ប្លន់​សម្លាប់ ចាប់ជំរិត ជួញដូរ​ផ្លូវភេទ​ជាដើម ដូច្នេះ​ហើយ​សូម​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​ជួយ​អន្តរាគមន៍​ផង​។​
​ពលរដ្ឋ​ស្នើ​ដល់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ជួយ​ចាត់​សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប​ផង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com