ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

TYDA បានវិវត្តពីការព្យាបាលជម្ងឺទូទៅ និងតូចតាច ទៅព្យាបាលប្រភេទជម្ងឺធ្ងន់ ជំងឺមហារីក ជំងឺបេះដូង និងជំងឺកូវីដ-១៩

 

TYDA បានវិវត្តពីការព្យាបាលជម្ងឺទូទៅ និងតូចតាច ទៅព្យាបាលប្រភេទជម្ងឺធ្ងន់ ជំងឺមហារីក ជំងឺបេះដូង និងជំងឺកូវីដ-១៩

ភ្នំពេញ៖ «TYDAបានវិវត្តពីការព្យាបាលជម្ងឺទូទៅ និងតូចតាចនៅតាមមូលដ្ឋានឈានទៅព្យាបាលប្រភេទជម្ងឺធ្ងន់ជាអាទិ៍៖ ជំងឺមហារីក ជំងឺបេះដូង និងជាពិសេសបានពុះពារក្នុងដំណាក់កាលដ៏ស្មុគ្រស្មាញជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងរយៈកាល១០ឆ្នាំមកនេះ TYDA បានព្យាបាលជូនប្រជាជនសរុបចំនួនជាង៣៦ម៉ឺននាក់ ដែលក្នុងនោះចំនួនជាង៦.០០០នាក់ ជាប្រភេទជម្ងឺធ្ងន់។ ដោយសារសមិទ្ធផលទាំងអស់នេះហើយ ទើប TYDA ត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាជនគ្រប់ស្រទាប់ ព្រមទាំងគ្រប់ស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាជនគ្រប់រូប ដើម្បីជួយផ្តល់នូវស្នាមញញឹម និងភាពសប្បាយរីករាយដល់សង្គមគ្រួសារកម្ពុជា»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក្នុងពិធីអបអរសាទរ និងពិសារអាហាសាមគ្គីគម្រប់ខួប១០ឆ្នាំ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមអបអរសាទរ ចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបានធ្វើដំណើរអស់រយៈកាល១០ឆ្នាំកន្លងមក ដោយចាប់ផ្តើមពីសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ខេត្តកំពង់ចាម ជាមួយសមាជិកតែ ៨នាក់ កាលពីឆ្នាំ២០១១ រហូតមកដល់ពេលបច្ចុប្បន្ន មានសមាជិកកើនទ្បើងដល់ជាង ៨.០០០ នាក់ និងមានការរីកលូតលាស់នៅតាមគ្រប់បណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងកំពុងបន្តរីកចម្រើនតទៅទៀត ។


ឯកឧត្តមបណ្ឌិត សូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាធម៌ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងបានផ្តល់នូវការគាំទ្រ ទាំងការផ្តល់នូវគោលគំនិត ការតម្រង់ទិស និងការលើកទឹកចិត្តក្នុងការចូលរួមជួយសង្គ្រោះដល់ប្រជាជនតាមលទ្ធភាពដែលអាចធ្វើបាន ប្រកបដោយទឹកចិត្តសប្បុរស ព្រមទាំងបានឆ្លៀតពេលវេលាពីភាពមមាញឹក មកជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិការរបស់ TYDA នាពេលកន្លងមកថែមទៀតផង។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះអាជ្ញាធររាជធានី-ខេត្ត និងគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អកន្លងមក ដែលបានបង្កភាពងាយស្រួលដល់សមាគម ក្នុងបម្រើប្រជាជន ជាពិសេសចំពោះក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ដែលបានផ្តល់ការទុកចិត្តដល់ TYDA ក្នុងការចូលរួមជាមួយកម្លាំងសាមគ្គីទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវ កន្លងមក។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់សប្បុរសជន, កម្លាំងយុវជនស្ម័គ្រចិត្ត, សិល្បករ, សិល្បការិនី, ដៃគូជាតិ និងអន្តរជាតិនានា ដែលបានយកចិត្តទុកដាក់ និង ជួយឧបត្ថម្ភគាំទ្រដល់ TYDA នៅក្នុងបុព្វហេតុដ៏ថ្លៃថ្លា នៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខុមាលភាពប្រជាជននៅតាមមូលដ្ឋាន ព្រោះថាសុខភាពល្អបរិបូណ៌ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាល, និង ជាកត្តាចាំបាច់ និង មិនអាចខ្វះបាន នៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ លើសពីនេះ សូមអរគុណដល់ថា្នក់ដឹកនាំ សមាជិក សមាជិការបស់ TYDA ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតី ដែលបានចូលរួមជំរុញឱ្យសមាគមរីកលូតលាស់ និង មានសមិទ្ធផលជាផ្លែផ្កា ដើម្បីបំពេញបេសកម្មជូនប្រជាជនឱ្យកាន់តែល្អប្រសើរ ។
ឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA សូមអរគុណលោកជំទាវ ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមក្រុមគ្រូពេទ្យ TYDA ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាសា្មរតី និងធនធាននានា ក្នុងការដឹកនាំ TYDA ប្រកបដោយជោគជ័យ, ជាមួយការចាត់ទុកទាំងអ្នកជំងឺ និងក្រុមការងារជាក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ នាំឱ្យ TYDA ទទួលបាននូវភាពកក់ក្តៅ និងការរីកលូតលាស់គួរជាទីមោទនៈ។ កាយវិការដ៏ប្រពៃរបស់លោកជំទាវ សបញ្ជាក់ច្បាស់អំពីភាពខ្លាំងក្លានៃស្រ្តីខ្មែរ ក៏ដូចជាស្ត្រីទូទាំងសកលលោក ដែលដៃម្ខាងបំពេញតួនាទីក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួន និងដៃម្ខាងទៀតថែរក្សាក្រុមគ្រួសារដ៏ជាទីស្រលាញ់ ដែលនេះហើយជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើន និងភាពសុខដុមរមនា នៅក្នុងគ្រួសារ ក៏ដូចជានៅក្នុងសង្គមជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com