ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

អុញនោះ! ហ៑ានផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោ ល្បែងសុីសងជល់មាន់តាមអនឡាញ (លែបថប)នៅស្រុកស្វាយជ្រំ កំពុងតែបើកលេងយ៉ាង រលួន អាជ្ញាធរនិងសមត្ថកិច្ចមិនបង្ក្រាប!

 

អុញនោះ! ហ៑ានផ្គើននឹងបទបញ្ជារបស់សម្ដេចតេជោ ល្បែងសុីសងជល់មាន់តាមអនឡាញ (លែបថប)នៅស្រុកស្វាយជ្រំ កំពុងតែបើកលេងយ៉ាង រលួន អាជ្ញាធរនិងសមត្ថកិច្ចមិនបង្ក្រាប!

(ខេត្ដស្វាយរៀង) ៖​ មានសេចក្ដីរាយការណ៍មកថា​ នៅមូលដ្ឋានទឹកដីស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង មានទីតាំង​ ភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ជល់មាន់តាមអនឡាញ (លែបថប) កំពុងតែ​បើកដំណេីរការយ៉ាងរលួន និង ពេញនិយម​ សំរាប់ក្រុមអ្នកញៀនល្បែង​ បំផ្លាញទ្រព្យសម្បត្តិ​ ក្រុមគ្រួសារ​ និងលេីក​មុខមាត់​ អាជ្ញាធរមាន​សមត្ថកិច្ច​ មូលដ្ឋាន​ឲ្យល្អប្រសេីរ​ និងធ្វេីឲ្យ​ជីវភាពប្រជាពលរដ្ឋ​ អ្នកញៀនល្បែងមួយ​ចំនួនធ្លាក់ដុនដាប​ អស់ទ្រព្យសម្បត្តិ​ អស់ម៉ូតូ​ឡាន​ ឯក្រុមគ្រួសារខ្លះទៀត​ ឈានដល់ការឈ្លោះប្រកែក​ ​បែកបាក់​ លែងលះគ្នាក៏មាន​


បញ្ហាល្បែង ជល់មាន់​ តាមអនឡាញ​នេះប្រជាពលរដ្ឋដែលមិនពេញចិត្តនិងល្បែងសុីសង​ប្រភេទនេះ​បានលេីកឡេីង​និងខ្សឹបប្រាប់អ្នកសារព័ត៌មានថា​ ពួកគាត់​មាន​ការ​ព្រួយបារម្មណ៍អំពីសុវត្ថិភាព​និងសន្តិសុខ​នៅ​ក្នុងមូលដ្ឋាន​ ទឹកដី​ របស់ពួកគាត់​ រស់នៅខ្លាចកេីតមាននូវអំពេី​ ​លួច​.ឆក់​.ប្លន់.និងអំពេីហឹង្សា​ជាដេីម​ ព្រោះល្បែងសុីសង​ជា​ដេីម​ចម​ នៃបទល្មេីស​ ផ្សេងៗ​ ។
ប្រជាពលរដ្ឋលេីកឡេីងថា​ ឯណាទៅពាក្យ​ថា​ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង៧​ចំណុច​ ចំណែក​ អាជ្ញាធរមានសមត្ថកិច្ច​ ពាក់ពន្ធ័​ នៅ​មូលដ្ឋាន​ នាំគ្នាសំងំស្ងៀម​ ដូចត្រូវថ្នាំសណ្ដំ។
សូមរំលឹកថា​ កន្លងមក​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ សង្កាត់ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។
បន្ថែមពីលេីនេះទៀត​ កាលពីថ្ងៃទី១៤ខែ​កញ្ញាឆ្នាំ២០២២​ សម្ដេច​ ក្រឡា​ ហោម​ សខេង​ បាន​ចេញលិខិតបង្គាប់ការ​ មួយ​បញ្ជាឲ្យ​ ឯកឧត្ដម​ សន្តិបណ្ឌិត សុខ​ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងសុីសង​ ខុសច្បាប់គ្រប់ប្រភេទ​ ទូទាំងប្រទេស​ ។
ជុំវិញករណីខាងលើនេះដែរលោកសោម សុភ័ណ្ឌអធិការស្រុកស្វាយជ្រំបានប្រាប់អ្នកសារព័ត៌មានយើងតាមប្រព័ន្ធអេឡិចត្រូនិច(Telegram) ថា ចាំឲ្យប៉ុស្តិ៍ពិនិត្យមើល ។
មហាជនរង់ចាំមេីលថាតេី​អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហ៊ានចុះបង្ក្រាបទីតាំងល្បែងសុីសង​ ជល់មាន់​តាមអនឡាញ​ ទាំងនោះដែរឬទេ? ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com