ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នាំយកអំណោយជាថវិកា និងសម្ភារ ជូនលោកតាលោកយាយអាយុ ១០០ឆ្នាំឡើងដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅទូទាំងប្រទេស

រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍បញ្ជាក់ទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំយកអំណោយជាថវិកា និងសម្ភារ ជូនលោកតាលោកយាយអាយុ ១០០ឆ្នាំឡើងដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅទូទាំងប្រទេសថា សូមកុំរំពឹងថាវីរុសកូវីដ-១៩ នឹងរលាយសាបសូន្យពីទឹកដីកម្ពុជាយើង។

លោកជំទាវ បានបញ្ជាក់ថា ៖ “ដែលខ្ញុំហ៊ាននិយាយដូច្នេះ ព្រោះថា វីរុសកូវីដ-១៩នេះ បានបំប្លែងខ្លួនថ្មីទៀតហើយ ហើយយើងក៏មិនដឹងថាទៅថ្ងៃខាងមុខទៀត វានឹងបំប្លែងខ្លួនទៅជាអ្វីទៀតទេ?។ ក្នុងនោះពាក់ព័ន្ធនឹងពពួកបំប្លែងថ្មីនេះ ប្រភេទអាល់ហ្វាគឺបានឆ្លងរាលដាល ១៩០ប្រទេសរួចហើយ ចំពោះវីរុសប្រភេទបេតាវិញ បានឆ្លងរាលដាលចំនួន ១៣៨ប្រទេស ខណៈវីរុសដែលតា មានរកឃើញនៅ ១៤៨ ប្រទេស រួចមកហើយ និងហ្គាមមា គឺមានរកឃើញ ចំនួន៨២ប្រទេស ដែលពពួកបំប្លែងថ្មីទាំង០៤នេះ គឺជាប្រភេទដែលពិភពលោកកំពុងតែព្រួយបារម្ភ (Variant of Concerns) ហើយខ្លះក៏បានបំប្លែងខ្លួនថ្មីជាបន្តទៀតដែរ ដូចជាអាល់ហ្វាជាដើម។ នេះបង្ហាញឱ្យឃើញថា វីរុសកូវីដ-១៩ នឹងនៅជាមួយយើង ហើយវាក៏នៅតែចិញ្ចឹមចិត្តនៅក្នុងការបង្កបង្កើត និងវិវត្តន៍នៃខ្លួនប្រាណរបស់វា ដើម្បីវាយលុកមកលើសរីរាង្គរបស់បុគ្គលទាំងអស់”។

លោកជំទាវប្រធាន គ.វ.ក១៩ បានពន្យល់បន្ថែមថា វីរុសពពួកបំប្លែងថ្មីនេះ គឺដឹងខ្លួនវាថា បើសិនជាវានៅដដែលហើយសរីរាង្គបុគ្គលចាប់ផ្តើមមានកោសិការការពារខ្លួនទប់ទល់នឹងវាបន្ទាប់ពីចាក់វ៉ាក់សាំងរួច នោះវានឹងបំប្លែងខ្លួនថ្មីបន្ថែមទៀត ហើយការបំប្លែងខ្លួននេះ នឹងធ្វើឱ្យប្រភេទវីរុសនេះអាចឆ្លងកាត់បានងាយស្រួលនូវប្រព័ន្ធភាពស៊ាំរបស់ខ្លួនមនុស្ស។ លោកជំទាវ បានលើកឧទាហរណ៍ថា ៖ “យើងបានសង់របងការពារខ្លួនយើងហើយ ប៉ុន្តែនៅពេលដែលវីរុសបានបំប្លែងខ្លួន នោះរបងដែលយើងសង់នោះ នឹងមិនអាចការពារខ្លួនយើងបានទេ”។

ប៉ុន្តែលោកជំទាវ បានសង្កត់ធ្ងន់ថា បើទោះជាវីរុសបំប្លែងថ្មី មានលទ្ធភាពឆ្លងកាត់ប្រព័ន្ធភាពស៊ាំរបស់មនុស្សក៏ពិតមែន តែវ៉ាក់សាំងនូវតែជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ដែលអាចកាត់បន្ថយជាអតិបរិមានូវភាពធ្ងន់ធ្ងរនៃសុខភាព កាត់បន្ថយបានជាអតិបរិមានូវអត្រាមរណភាព និងអត្រាសម្រាកពេទ្យ។

ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានពន្យល់អំពីការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថាខុសពីវ៉ាក់សាំងទូទៅដែលចាក់ម្តងហើយចប់នោះ វ៉ាក់សាំងកូវីដ-១៩ គឺប្រភេទថ្មី ដូច្នេះសម្រាប់អ្នកវិទ្យាសាស្រ្តត្រូវរៀនសូត្រពីវ៉ាក់សាំង ដូច្នេះការវិវត្តនៃវីរុសកូវីដ-១៩ ក៏ដូចជាការវិវត្តនៃវ៉ាក់សាំងគឺត្រូវរៀនទន្ទឹមគ្នា។ ហើយការរៀនសូត្រនេះ បានបង្ហាញថានៅពេលណាមួយ វ៉ាក់សាំងនឹងធ្លាក់ឥទ្ធិពលរបស់វាក្នុងរង្វង់ពី៥ខែ ទៅ៦ខែបន្ទាប់ពីចាក់ដូសទី២រួច ហេតុដូច្នេះហើយទើបមានការសម្រេចដ៏ខ្ពង់ខ្ពស់ឱ្យមានការចាក់ដូសទី៣ជូនដល់មន្ត្រីជួរមុខមុន ព្រោះថាមន្ត្រីជួរមុខគឺជាអ្នកគាំពារប្រជាពលរដ្ឋ ហេតុដូច្នេះក្នុងករណីដែលមន្ត្រីជួរមុខមានបញ្ហាគឺមិនមានអ្នកគាំពារប្រជាពលរដ្ឋនោះទេ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានអំពាវនាវដ៏ទទូច ដោយសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តចូលរួមអនុវត្តយុទ្ធនាការជាតិ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ឱ្យបានទាំងអស់គ្នា ហើយមិនត្រូវរំពឹងតែលើវ៉ាក់សាំងតែមួយមុខនោះទេ គឺត្រូវអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានព្រមគ្នាផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញនូវវីរុសដែលតា ជាថ្មីបន្ថែមទៀត ដែលគិតមកទល់ថ្ងៃទី១៩ ខែសីហា មានចំនួនសរុបរហូតដល់ ៨៣៦នាក់ នៅ២៣រាជធានី-ខេត្ត លើកលែងតែខេត្តកែប និងក្រចេះ។ ដោយឡែកចំពោះអាល់ហ្វាវិញ គឺមានច្រើនករណី ហើយដែលបានចរាចរយ៉ាងសកម្មនៅទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជារួចទៅហើយ៕ ដកស្រង់ពីវេបផ្សាយផ្លូវការ ក្រសួងព័ត៌មាន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com