ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ប៉េអឹម​ចាប់​ខ្លួន​ឈ្មួញ​ទិញ​លក់​ដី​ម្នាក់ បញ្ជូនទៅ​តុលាការ ពី​បទ​ឆបោក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ពី​អ្នកឧកញ៉ា​ម្នាក់ រឿង​លក់​ដី​ខ្យល់​!

 

ប៉េអឹម​ចាប់​ខ្លួន​ឈ្មួញ​ទិញ​លក់​ដី​ម្នាក់ បញ្ជូនទៅ​តុលាការ ពី​បទ​ឆបោក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ពី​អ្នកឧកញ៉ា​ម្នាក់ រឿង​លក់​ដី​ខ្យល់​!
(​ភ្នំពេញ​) ៖ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាប់​ឈ្មួញ​រកស៊ី​ទិញ​លក់​ដីធ្លី​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ពាក់​ពន្ធ​ករណី​ឆបោក លើ​ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក ពី​អ្នកឧកញ៉ា​ម្នាក់​រឿង​លក់​ដី​ខ្យល់ ។ សំណុំរឿង​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​បើក​ការ​ស៊ើបសួរ​លើ​ជនសង្ស័យ​ឈ្មោះ ឈន បូរ៉ា ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​ពាណិជ្ជករ​(​ឈ្មួញ​រកស៊ី​ទិញ​លក់​ដីធ្លី​)​មាន​ទីលំនៅ​ភូមិ​កោះ​ក្រពី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​ដើមចម​នៃ​ការចាប់​បញ្ជូន​ខ្លួន​ឈ្មួញ​ទិញ​លក់​ដីធ្លី​ម្នាក់​ខាងលើ​នេះ តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ​២០២២ មាន អ្នកឧកញ៉ា​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្តកិច្ច​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​មនុស្ស​៤​នាក់ ថា កាលពី​អំឡុង​ឆ្នាំ​២០១៤-២០១៥ ពួកគេ​បាន​ឃុបឃិត​គ្នា​លក់​ដី​ខ្យល់​មួយ​កន្លែង​ទំហំ​៤៦​ហិកតា ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ក្នុងតម្លៃ ៧៣.៦០០.០០០​ដុល្លារ​អាមេរិក ។ ក្រោយមក​ឈ្មួញ​ទាំង​៤​នាក់​នោះ​បាន​លក់​ដី​មួយកន្លែង​ទៀត​ឱ្យទៅ​អ្នក​ឧកញ៉ា​ដដែល ដែល​មាន​ទំហំ​ជិត​១០​ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក្នុងតម្លៃ​១៣.៩៣០.០០០ ដុល្លារ​អាមេរិក ដោយ​អះអាង​ថា​ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពួកគេ ។ នៅពេល​ទិញ​-​លក់​ដីធ្លី​នោះ អ្នកឧកញ៉ា​ដើមបណ្តឹង​បានប្រគល់​ប្រាក់​ជា​បន្តបន្ទាប់ ឱ្យ​ទៅ​មនុស្ស​ទាំង​៤​នាក់​នោះ​សរុប​ចំនួន ៦១.១៤៥.០០០​ដុល្លារ​អាមេរិក ។​

​ក្រោយពី​ទទួលបាន​លុយ​រួច​ហើយ​ឈ្មួញ​ទាំង​៤​នាក់​បាន​អូសបន្លាយ​ពេល​វេលា​ពី​១​ខែ​ទៅ​១​ខែ ពី​១​ឆ្នាំទៅ​១​ឆ្នាំ មិនបាន​ធ្វើ​ការចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ឱ្យ​ទៅ​អ្នក​ទិញ​តាម​កិច្ចព្រមព្រៀង​ទិញ​លក់​នោះទេ និង​ចេះ​តែ​គេចវេះ​មិន​ជួប​ជាមួយ​ម្ចាស់​ប្រាក់​ទៀត​ផង ។ ដល់​ពេល​គេ​តាម​ស្រាវជ្រាវ​ជាក់ស្តែង​ទៅ ដី​នោះ​ជា​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​មួយ​បាត់ទៅហើយ ពោល​គឺ​ជន​ទុច្ចរិត​ទាំង​៤​នាក់​នោះ​ឃុបឃិត​គ្នា​លក់​ដី​ខ្យល់​។​

​ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង ឯកសារ​ពាក់​ពន្ធ និង​កិច្ចព្រមព្រៀង​ទិញ​លក់​ដីធ្លី ដែល​កំណត់​បាន​អត្តសញ្ញាណ​ជន​ទាំង​៤​នាក់​ពិតជា​ជន​ឆបោក​ប្រាកដ​មែន​នោះ ទើប​សមត្តកិច្ច​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឱ្យ​កម្លាំង​ជំនាញ​(​មន្ត្រី​គ​របាល​យុត្តិធម៌​)​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​តាម​នីតិវិធី រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ទាំង​៤​នាក់ គឺ​ឈ្មោះ ឈន បូរ៉ា ជា​ឈ្មួញ​លក់​ដី​ខ្យល់​បាន​ប្រាក់​រាប់​សិប​លាន​ដុល្លារ​អាមេរិក រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់​តាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com