ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ផ្លែមៀនឬតាង៉ែនចំនួន២តោននឹងចែកជូនប្រជាពលរដ្ឋ និងកុមារកំព្រា ក្នុងទីរួមខេត្តព្រះវិហារ នៅថ្ងៃស្អែកនេះ

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១នេះ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បាននាំក្រុមការងារទិញផ្លែមៀន និងផ្លែតាង៉ែន ចំនួន៤តោនដើម្បីត្រៀមយកទៅចែកជូនប្រជាពលរដ្ឋ និងកុមារកំព្រា ក្នុងទីរួមខេត្តព្រះវិហារ នៅថ្ងៃទី២២ខែសីហាស្អែកនេះ ចំនួន២តោន និង២តោនទៀតសម្រាប់ចែកជូនពលរដ្ឋនៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។

ដោយមើលឃើញប្រជាកសិករ កំពុងជួបការលំបាកនៅក្នុងការ នាំចេញផ្លែមៀន និងផ្លែតាង៉ែន ទៅក្រៅប្រទេស ហេតុដូចនេះ ហើយរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ឧកញ៉ាជាច្រើនរូប បានចូលរួមជួយសម្រួលដល់ប្រជាកសិករ ក្នុងការទិញផ្លែមៀន និងផ្លែតាង៉ែន ជាច្រើនតោន ដើម្បីលើកកម្ពស់ដល់កសិករក្នុងការដាំដំណាំកសិកម្ម ។ ទោះជាយ៉ាងនេះក៏ដោយ ក៏រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់ និងជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ។

ក្នុងការចូលរួមទិញផ្លែមៀនឬផ្លែតាង៉ែនខាងលើនោះ មានការ ចូលរួម ពី ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោកវុធ សាវី ព្រះរាជអាជ្ញារង លោកសេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង លោកសួង សុខហ៊ាង អគ្គនាយកបុរីស្តាហ្គោល លោកយន់ សេងហាក់ អគ្គនាយកផាមខុនដូរ បានសម្រេចជួយទិញផ្លែមៀន ឬតាង៉ែន ចំនួន៤តោន​យកមក​ចែក​ជូ​​នប្រជាពលរដ្ឋ និងកុមារ កំព្រា ក្នុងទីរួមខេត្តព្រះវិហារ(ចំនួន២តោន) ហើយប្រជាព​លរដ្ឋក្នុងខេត្តព្រះវិហារអាចមកទទួលយកផ្លែមៀន ឬផ្លែតាង៉ែនបានចាប់ពីថ្ងៃអាទិត្យ​ទី​២​២​ ​ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៧.០០នាទីព្រឹករហូតដល់អស់ពីស្តុក នៅទីតាំងវិមានឯករាជ្យ។

ចំណែកប្រជាពលរដ្ឋស្ថិតនៅឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង (ចំនួន២តោន) គឺក្រុមការងារនឹងជូនដំណឹងពេលក្រោយ ដើម្បីជួយជ្រោមជ្រែងប្រជាកសិករយើងដែលកំពុងជួបប្រទះនូវការលំបាក ដោយសារ covid-19 ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com