ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ហាងកាហ្វេ( នីតា កាហ្វេ) បង្កប់ល្បែងស៊ីសងមាន់ចូលតាមអនឡាញ កាសុីណូ យីហោ បំពានបំរាមរាជរដ្ឋាភិបាល!

 

ហាងកាហ្វេ( នីតា កាហ្វេ) បង្កប់ល្បែងស៊ីសងមាន់ចូលតាមអនឡាញ កាសុីណូ យីហោ បំពានបំរាមរាជរដ្ឋាភិបាល!

រាជធានីភ្នំពេពញ: ទោះបីជាសម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាក្តី។ បែរជាម្ចាស់ហាងការហ្វេ (នីតា កាហ្វេ) ដែលមានទីតាំងនៅក្នុងនៅចំនុច ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជនីភ្នំពេញ កំពុងកំពុងផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលហ៊ានបើកល្បែងស៊ីសងបង្កប់ក្នុងហាងកាហ្វេ។បើកឲ្យពលរដ្ឋចូលលេងល្បែងសុីសងមាន់ជល់អនឡាញ និងល្បែងផ្សេងទៀត យ៉ាងគគ្រឹកគគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។

ជារៀងរាល់ថ្ងៃ គេសង្កេតឃើញ ក្រុមអ្នកលេងល្បែង នាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងហាងកាហ្វេ (នីតាកាហ្វេ) រហូតអ្នកខ្លះចាញ់បោសគូទខោ។
យោងតាមសម្ដីបុរសម្នាក់ ជាអ្នកលេងល្បែងនៅទីតាំងខាងលើនេះ បានប្រាប់មកអង្គភាពសារព័ត៌មានពេញចិត្តមេឌាថា ទីតាំងខាងលើនេះ ទើបតែបើកលេងបានរយៈពេលចំនួន០៥ថ្ងៃប៉ុណ្ណោះ ហើយមានបុរសម្នាក់ឈ្មោះឈីត
ជាអ្នកទទួល មើលការខុសត្រូវលើបនល្បែងស៊ីសងបង្កប់ក្នុងហាងកាហ្វេ(នីតា កាហ្វេ)នេះផ្ទាល់។
ពលរដ្ឋរស់នៅក្នុងសង្កាត់ចោមចៅ១ រិះគន់ថា ល្បែងជល់មាន់តាមអនឡាញ ភ្នាល់ដាក់ប្រាក់ ខាងលើនេះអាចដំណើរការបាននិងមានអ្នកលេងល្បែង ចូលលេងយ៉ាងពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងមានការបិទភ្នែក បិទត្រចៀក ពីសំណាក់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។
ប្រភពខាងលើឲ្យដឹងថា មេការបនល្បែងខាងលើអួតក្អេងក្អាងថា ទីតាំងលេងល្បែងរបស់ខ្លួនខាងលើ មានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាល កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីដ៏មានអំណាច ជាអ្នកចាំកាងចាំការពារ និយាយអ្វីលោក ម៉ន វុទ្ធី អធិការខណ្ឌ សូម្បីលោកសក់ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌទើបឡើងថ្មីក៏មិនហ៊ានចេញមុខបង្រ្កាបដែរ ?
ចំពោះករណីបនល្បែងបំពានបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបកស្រាយពីលោកឈីត មេការបន់ល្បែងខាងលើនេះបានឡើយ ដោយគ្មានលេខទូរសព្ទទំនាក់ទំនង។។
ទោះយ៉ាងណាក៏ដោយពលរដ្ឋនិងមហាជនស្នើឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរតែចាត់គណៈបញ្ជារការឯកភាពក្រុងចុះពិនិត្យ និងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងលើផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជារដល់អាជ្ញាធរ ទូរទាំងប្រទេស អោយបិតល្បែងសុីសង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com