ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបជំនួញឈើខុសច្បាប់ រឹបអូសឈើជ្រុងបានជាង ១៣០កំណាត់ រីឯជនប្រព្រឹត្តបទល្មើស បានរត់គេចខ្លួនដោយសុវត្ថិភាព !

ខេត្តព្រះវិហារ៖ សកម្មភាពកាប់ និងដឹកជញ្ជូនឈើធ្វើជំនួញល្មើសច្បាប់ ពីឈ្មួញមួយក្រុមតូច ដែលគេសង្ស័យថា មានខ្នងបង្អែកធំៗនៅពីក្រោយនោះ កំពុងតែបន្តយ៉ាងគឃ្លើន នៅលើដែនដីស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលមានផ្ទៃដីព្រៃឈើ លាតសន្ធឹងល្វឹងល្វើយ ជាប់នឹងដែនអភិរក្សភ្នំត្នោត-ភ្នំពក ដែលជាដែនជម្រកសត្វព្រៃ និងជីវចម្រុះ ការពារដោយកម្លាំងឧទ្យានុរក្ស និងការពារដោយជនបរទេស។

ក្រោយទទួលបានការរាយការណ៍ អំពីសកម្មភាពកាប់ និងដឹកជញ្ជូនឈើយកមកស្តុកទុក ដើម្បីដឹកបន្តយកទៅធ្វើជំនួញ ពីឈ្មួញមួយក្រុតូចនោះមក ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានសហការជាកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប និងរឹបអូសឈើជ្រុងបានជាង ១៣០កំណាត់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិតាសែងកណ្តាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បានប្រាប់ឲ្យដឹង នៅថ្ងៃ១៩សីហានេះថា នៅក្នុងប្រតិបត្តិការចុះឆ្មក់ចាប់ការសន្និធិផល – អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើនាពេលនោះ បានធ្វើឡើងក្រោមកិច្ចសហការណ៍គ្នា រវាងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ កម្លាំងអាវុធហត្ថផ្ទៃប្រទេស សមត្ថកិច្ចជាច្រើនអង្គភាពទៀត និងអាជ្ញាធរនៅក្នុងមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលពី លោក ថុល គឹមហ៊ឹង ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តព្រះវិហារ។

លោក នួន សុខុម បានបន្តថា នៅក្នុងកិច្ចសហការណ៍រួមគ្នានេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត បានឈានទៅរឹបអូសឈើអារ ប្រភេទលេខ១ គឺឈើឈ្លីក បានចំនួន ១៣៧កំណាត់ ដែលប្រព្រឹត្តដោយជនល្មើសអញ្ញាតជន«ជនមិនស្គាល់អត្តសញ្ញាណ» ដោយនៅកន្លែងកើតហេតុ ជនល្មើសបានរត់គេចខ្លួនបាត់ នៅមុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបង្ក្រាប។

លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានបញ្ជាក់ថា ក្រោយការបង្ក្រាប និងរឹបអូសឈើទាំង ១៣៧កំណាត់ ដែលជាវត្ថុតាងបទល្មើសនោះ ត្រូវបានកម្លាំងផ្នែក និងសង្កាត់ព្រៃឈើ បានដឹកជញ្ជូនយកទៅរក្សាទុក នៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីវាស់វែង និងចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធីនៃច្បាប់។ លោកបានបញ្ជាក់ទៀតថា ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ នឹងសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីបន្តចុះបង្ក្រាបគ្រប់សកម្មភាពរបស់ក្រុមឈ្មួញ ដែលបានប្រមូលទិញ និងដឹកជញ្ជូនឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដែលការបង្ក្រាបនេះ នឹងមិនធ្វើឡើងតែនៅស្រុកសង្គមថ្មី ប៉ុណ្ណោះទេ គឺនៅក្នុងតំបន់ណាដែលកើតមានបទល្មើសព្រៃឈើ ត្រូវតែបន្តបង្ក្រាបឲ្យខាងតែបាន ដោយអនុវត្តច្បាប់ព្រៃឈើ និងទៅតាមគោលការថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា៕ដោយះចាន់ សុភា

Filed in: ព័ត៌មានជាតិ, រាយការណ៍ពិសេស

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com