ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

អភិបាលខេត្តក្រចេះ ប្រគេនអង្ករ និងបច្ច័យដល់ព្រះសង្ឃចំនួន១៧វត្ត នៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានប្រគេនអង្ករ និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន១៧ ស្ថិត នៅក្នុងក្រុងក្រចេះ និងស្រុកចិត្របុរី ដើម្បីទ្រទ្រង់នូវចង្ហាន់សម្រាប់ព្រះសង្ឃក្នុងបរិបទជំងឺកូវីដ- ១៩ នៅរសៀលថ្ងៃ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ។

អង្ករ និងបច្ច័យ ដែលឯកឧត្ដមអភិបាលខេត្តក្រចេះ យកមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តទាំង១៧នៃក្រុងក្រចេះ និងស្រុកចិត្របុរីនាពេលនេះ គឺជាអំណោយរបស់ព្រះគ្រូ សោ ភ័ណ ព្រះគ្រូចៅអធិការវត្ត ពុទ្ធគុណសិង្ហបុរី រួមនឹងប្រជាពុទ្ធបរិស័ទនៅប្រទេសសិង្ហបុរី ដែលក្នុងមួយវត្តៗប្រគេននូវអង្ករចំនួន ២៥០គីឡូក្រាម និងបច្ច័យចំនួន ១០ម៉ឺនរៀល ។   ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ថា ក្រោមការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដោយមានការគាំទ្រនិងចូលរួមពីក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលរហូតមកដល់ពេលនេះ យើងអាចទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ និងឈានទៅកាត់ផ្តាច់ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ សំដៅឆ្ពោះទៅរកការងើប ឈរឡើងវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោមការត្រៀមទុកដោយយន្តការនៃយុទ្ធសាស្រ្តកែ ប្រែវិបត្តិជំងឺកូវីដ-១៩ ឱ្យក្លាយជាការអភិវឌ្ឍ ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តក្រចេះ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា របស់ព្រះគ្រូចៅអធិការវត្ត ពុទ្ធគុណសិង្ហបុរី និងពុទ្ធបរិស័ទទាំងអស់នៅប្រទេសសិង្ហបុរី ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខព្រះសង្ឃ ដែលកំពុងជួបការខ្វះខាតខ្សត់ខ្សោយចង្ហាន់ក្នុងវិបត្តិជំងឺកូវីដ-១៩ ។

ឯកឧត្តម ក៏បានជំរុញឱ្យបងប្អូនប្រជាពុទ្ធបរិស័ទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តន៍នូវវិធានការសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com