ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

រដ្ឋបាលស្រុកល្វាឯម​ មានរៀបចំពិធីសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ​មកពីវិទ្យាល័យទាំងបីក្នុងស្រុកល្វាឯម….

 

រដ្ឋបាលស្រុកល្វាឯម​ មានរៀបចំពិធីសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ​មកពីវិទ្យាល័យទាំងបីក្នុងស្រុកល្វាឯម….

ព្រឹកថ្ងៃព្រហស្បតិ៍​ ៨កេីត​ ខែមិគសិរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២២​ រដ្ឋបាលស្រុកល្វាឯម​ មានរៀបចំពិធីសំណេះសំណាលជាមួយសិស្សានុសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ​មកពីវិទ្យាល័យទាំងបីក្នុងស្រុកល្វាឯម​ មានវិទ្យាល័យ​ ហ៊ុន​ សែន​ ពាមឧកញ៉ាអុង​,​ វិទ្យាល័យ​ ហ៊ុន​ សែន​ ទឹកឃ្លាំង​ និង​ វិទ្យាល័យ​ ហ៊ុន​ សែន​ ល្វាសរ​ ក្រោមអធិបតីភាព​ ឯកឧត្ដម​ ជាប​ ដាវុធ​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម​ ទទួលបន្ទុកចលនាយុវជន​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល​ ស្រុកល្វាឯម​ និងស្រុកកៀនស្វាយ។


ក្នុងនោះក៏មានការចូលរួមពី​ លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​,​ លោក​ សែម​ សោត្ថី​ ប្រធានក្រុមប្រឹក្សាស្រុក,​ លោក​ លោកស្រី​ អភិបាលរងស្រុក,​ នាយក​ នាយករងរដ្ឋបាលសាលាស្រុក​,​ កងកម្លាំងទាំងបី,​ មន្រ្តីរាជការសាលាស្រុក​,​ លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្សប្រមាណ៥០០នាក់។
ឆ្លៀតឱកាសនេះដែរ​ ឯកឧត្ដមគណៈអធិបតី​ ក៏បាននាំយកថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់​ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល​ ស្រុកល្វាឯម​ និងស្រុកកៀនស្វាយ​ ផ្ដល់ជូនសិស្សានុសិស្សក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល​ និងលោកគ្រូអ្នកគ្រូក្នុងម្នាក់ៗទទួលបានថវិកាចំនួន​១០ម៉ឺនរៀលផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com