ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចូលរួមសោកស្តាយ​ និងជួយឧបត្ថម្ភការព្យាបាលទាំងស្រុងដល់ស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យកាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ

 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ចូលរួមសោកស្តាយ​ និងជួយឧបត្ថម្ភការព្យាបាលទាំងស្រុងដល់ស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យកាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ

ភ្នំពេញ៖ដោយក្តីតក់ស្លុត​ រំជួលចិត្ត​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះករណីស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យគ្លីនិកមួយកន្លែង​ បានកាយយកសាកសពទារកក្នុងផ្ទៃដោយទាំងពោះវៀនចេញមកក្រៅនោះ នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ​ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ ផ្លែឈេីស្រស់​ ទឹកផ្លែឈេី​ និងថវិកាចំនួន​ ៥លានរៀល ជូនដល់គ្រួសារស្ត្រីឈ្មោះ​ សៀង​ ស្រីអូន​ អាយុ​ ២២ឆ្នាំ​ ដែលកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រួសាររងគ្រោះ​ លោកជំទាវ​អគ្គលេខាធិការរងទី១​ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងជម្រាបជូនថា​ ៖​ «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បន្ទាប់ពីបានឃេីញព័ត៌មានអំពីករណីមួយនេះ​ សម្តេច មានអារម្មណ៍ក្តុកក្តួល​ ក្តីសោកស្តាយ​ និងក្តីអាណិតអាសូរ​យ៉ាងក្រៃលែង ហេីយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដេីម្បីជួយសម្រាលការលំបាកក្នុងពេលព្យាបាល។ ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ នឹងចេញថ្លៃព្យាបាលទាំងស្រុង និងសូមបួងសួងដល់ក្មួយស្រី​ សៀង​ ស្រីអូន​ ឆាប់បានជាសះស្បេីយឡេីងវិញ»​។

លោកជំទាវ​ អគ្គលេខាធិការរងទី​១​ ក៏បានពាំនាំនូវការថ្លែងអំណរគុណពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់ក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យកាលម៉ែត ដែលបានខិតខំអស់ពីចិត្តពីថ្លេីមជួយសង្គ្រោះអាយុជីវិតក្មួយស្រីរងគ្រោះ​ និងសូមផ្តាំផ្ញេីដល់ក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់​ ខិតខំឱ្យអស់ពីសមត្ថភាពដេីម្បីជួយព្យាបាលក្មួយស្រីឱ្យជាសះស្បេីយ។

ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានពាំនាំនូវការអំពាវនាវពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដល់ក្រសួងសុខាភិបាល​ សូមពិនិត្យមេីលពីគុណភាពសុខាភិបាលតាមបណ្តាគ្លីនិក និងពង្រឹងពីសមត្ថភាព​ វិជ្ជាជីវៈ​ និងក្រមសីលធម៌របស់គ្រូពេទ្យ​ ដេីម្បីផ្តល់ក្តីសង្ឃឹម​ ភាពជឿទុកចិត្ត​ និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋដែលទៅរកសេវាសុខាភិបាល។

​លោក​ ផេង​ វឿន​ អាយុ​ ២៨ឆ្នាំ​ ត្រូវជាស្វាមីរបស់ស្ត្រីរងគ្រោះ​ មានក្តីរំភើបដល់ស្រក់ទឹកភ្នែក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់​ គិតគូរ ជាពិសេសការលើកទឹកចិត្ត​ ផ្តល់ក្តីសង្ឃឹមតទៅមុខទៀត និងសូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសម្តេចតេជោ​ ព្រមទាំងក្រុមគ្រួសារ​ សូមមានសុខភាពល្អ​ កម្លាំងមាំមួន​ អាយុយឺនយូរ​ ដេីម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនជាកូនចៅ​តរៀងទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com