លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមអញ្ជើញចូលរួម «អង្គមហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បានអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីឱ្យស្របតាមការវិវត្តជាក់ស្តែងរបស់សង្គម និងស្របតាមតួនាទីភារកិច្ចរបស់ ស.ស.យ.ក. »
មហាសន្និបាតវិសាមញ្ញ ស.ស.យ.ក. បាន និងកំពុងបន្តប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី នាររសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរបៀបវារៈសំខាន់ៗរួមមាន កិច្ចពិភាក្សាលើសកម្មភាព និងការសម្រេចបានកន្លងមក ក៏ដូចជាការពិនិត្យ និងអនុម័តវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។
ក្នុងវគ្គពិភាក្សារសៀលនេះ មានការឡើងធ្វើជារបាយការណ៍ និងបទអន្តរាគមន៍យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកា នៃអង្គមហាសន្និបាត ដើម្បីផ្តល់ជាធាតុចូល មតិយោបល់ទាំងលើរបាយការណ៍ទិសដៅការងារ និងកិច្ចពិភាក្សាផ្សេងៗទៀតដែលបានកំណត់ក្នុងរបៀបវារៈ។






