ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន រងការចោទប្រកាន់និងសូមធ្វើការបំភ្លឺជុំវិញពាក់ព័ន្ធនិងលោក ហ៊ុន ប៊ុនធឿន ហៅថាលៀងរណ្តៅដីដែលបំភ្លឺថាលោកស្រីនិងបក្សពួកកំពុងតែសម្ដែងឆាកល្ខោន…

 

ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន រងការចោទប្រកាន់និងសូមធ្វើការបំភ្លឺជុំវិញពាក់ព័ន្ធនិងលោក ហ៊ុន ប៊ុនធឿន ហៅថាលៀងរណ្តៅដីដែលបំភ្លឺថាលោកស្រីនិងបក្សពួកកំពុងតែសម្ដែងឆាកល្ខោន

ភ្នំពេញ៖ចេញផ្សាយថ្ងៃទី២៨.១១.២០២២ ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន រងការចោទប្រកាន់និងសូមធ្វើការបំភ្លឺជុំវិញពាក់ព័ន្ធនិងលោក ហ៊ុន ប៊ុនធឿន ហៅថាលៀងរណ្តៅដី ដែលបានចេញសេចក្តីបំភ្លឺជាសារធារណៈថា៖
ខ្ញុំបាទ ហ៊ុន ប៊ុនធឿន សូមធ្វើការបំភ្លឺជូនជាសាធារណៈមតិ មេត្តាជ្រាបអំពីដំណើររឿងរវាងខ្ញុំបាទនិងក្រុមគ្រួសារលោកស្រី ងួន សាវ៉ន ដែលកាលពីថ្ងៃទី១៨ វិច្ឆិកា២០២២ ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន បានដឹកនាំបក្សពួកប្រមាណប្រហែល១០នាក់(រួមទាំងក្មេងតូចៗផង) ចូលទៅរំលោភកាន់កាប់ដោយខុសច្បាប់លើដីរបស់ខ្ញុំបាទ មានទីតាំងនៅភូមិប្រយាប សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយដែលត្រូវបានក្រុមបក្សពួកនេះធ្វើការផ្សព្វផ្សាយប្រកាន់ និងទម្លាក់កំហុសលើខ្ញុំបាទដោយអសុចរិតតាមបណ្ដាញទំនាក់ទំនងសង្គម tik tok មានចំណងជើងថាអស់លោកអើយ  ហេតុអ្វីលោក ប៊ុន ធឿន ហើយតាលៀងអណ្ដៅដីមិនដោះស្រាយឱ្យគាត់ទៅសូមមេត្តាពុកជួយគាត់ផង។


និងបានបញ្ជាក់ថា៖ចំពោះការដែលឈ្មោះ ងួន សាវ៉ន និងបក្សពួកបានចោទប្រកាន់ខ្ញុំបាទថានឹងក្លែងស្នាមមេដៃលើលិខិតផ្ទេរសិទ្ធិដីធ្លី ដើម្បីយកដីរបស់គាត់ទំហំ០៣(បី) ហិចតានោះគឺមិនត្រឹមត្រូវឡើយ។
នៅរសៀលថ្ងៃនេះក្រុមគ្រួសារលោកស្រី ងួន សាវ៉ន កើតទុក្ខមិនសុខចិត្ត បានធ្វើការបកស្រាយពាក់ព័ន្ធដែលរងការចោទប្រកាន់ពីសំណាក់លោក ហ៊ុន ប៊ុនធឿន ហៅតាលៀងរណ្ដៅដី និងបានស្នើសុំអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបណ្ដាញសង្គមព័ត៌មានជាច្រើន។និងបកស្រាយជូនជាសាធារណៈជ្រាបថា៖ក្រុមគ្រួសារលោកស្រីមិនបានទៅរំលោភលើដីរបស់នរណាទេក្រុមគ្រួសារលោកស្រីគឺមករស់នៅលើដីរបស់ខ្លួនគឺជាដីរបស់ពីយាយជីតារបស់គាត់ដែលបន្សល់ទុកឱ្យគាត់ដោយគាត់បានបង្ហាញប្លង់ទីតាំងដីរបស់

លោកតាគាត់មានឈ្មោះ ងួន ប៉ុន និង ហួត ងៀម ដែលត្រូវជាឪពុកម្ដាយរបស់លោកស្រី ងួន សាវ៉ន ដែលមានទំហំ 30.345 ម៉ែតការ៉េ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មីនិងបានថតចម្លងតាមច្បាប់ដើមបានធ្វើការបរិច្ឆេទប្រយាបថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ ដោយមានហត្ថលេខាពីលោក មុយ ជា (មេភូមិបាយ៉ាប) និងលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីនិងបានចុះហត្ថលេខាបានឃើញនិងបញ្ចាក់ថាប្លង់បង្ហាញទីតាំងដីនេះពិតជានៅក្នុងភូមិប្រយាបបានបញ្ជាក់បរិច្ឆេទភ្នំពេញថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៩៩៨ បាយ៉ាបពិតប្រាកដមែន។
ជាចុងក្រោយក្រុមគ្រួសារលោកស្រី ងួន សាវ៉ន បានស្រែកដង្ហើយទាំងអួរដើមកសូមឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេកភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតមេត្តាជួយអន្តរាគមន៍ដល់ក្រុមគ្រួសារគាត់ផងកំពុងតែរងការចោទប្រកាន់ពីសំណាក់លោក ហ៊ុន ប៊ុនធឿន ហៅតាលៀងរណ្ដៅដីថា៖ក្រុមគ្រួសារលោកស្រីរំលោភលើដីរបស់ពួកគេ ទាំងដែលលោកស្រីមានសំអាងទៅលើប្លង់ទីតាំងដី ចំនួនដីមានពិតប្រាកដស្ថិតនៅក្នុងភូមិ/សង្កាត់ជាក់ស្ដែង។
ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន និងសង្ឃឹមថាសម្ដេចពុក សម្ដេចម៉ែ និងឯកឧត្តម ហ៊ុន ណែត ជួយរកយុត្តិធម៌ជូនពួកគាត់បានចាក់ជាមិនខានក្រោមការដឹកនាំដ៏ឆ្លាតវៃ ពីសម្ដេចទាំងទ្វេ។
ទំនាក់ទំនង លេខ ០៧៧ ៥៣០ ៥០៣

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com