ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

សាសន៍៧ចំណុចរបស់ប្រមុខក្រសួងសេដ្ឋកិច្ចកម្ពុជាដើម្បីចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករឱ្យអស់សក្តានុពល

 

សាសន៍៧ចំណុចរបស់ប្រមុខក្រសួងសេដ្ឋកិច្ចកម្ពុជាដើម្បីចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករឱ្យអស់សក្តានុពល

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់អាទិភាពខ្ពស់លើការជំរុញការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ដែលជាវិស័យមួយដ៏សំខាន់ ក្នុងការធានាសន្តិសុខស្បៀងរបស់ជាតិ ការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋ»
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៧ចំណុច ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបតែបោះឆ្នោតជ្រើសក្បាលម៉ាស៊ីនដឹកនាំថ្មី នាអាណត្តិទី៤នេះ «ដើម្បីចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាឱ្យអស់សក្តានុពល ដែលនឹងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ច និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ»។
ខាងក្រោមនេះ ជាអនុសាសន៍ទាំង៧ចំណុចរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖
*ទី១-ត្រូវបន្តពង្រឹងការអនុវត្ត ផែនការយុទ្ធសាស្រ្តសម្រាប់រយៈពេល ៥ ឆ្នាំ (២០២៣- ២០២៧) ក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងជាពិសេសបង្កើនសមត្ថភាពលើការស្រាវជ្រាវ និងការវិភាគទីផ្សារស្រូវអង្ករក្នុងតំបន់ និង សកល ព្រមទាំងធ្វើការចែករំលែកព័ត៌មានអំពីទីផ្សារ ប្រកបដោយតម្លាភាព ។
*ទី២-ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក សំដៅបង្កើនអំណាចចរចា (bargaining power) ជាមួយអ្នកបញ្ជាទិញ ពង្រឹងភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញផ្សេងទៀត និង ពិនិត្យលទ្ធភាព ក្នុងការរៀបចំយុទ្ធសាស្រ្តកំណត់ថ្លៃរួមមួយ ក្នុងក្របខណ្ឌសហព័ន្ធសម្រាប់លក់អង្ករទៅទីផ្សារអន្តរជាតិ ។
*ទី៣-ត្រូវបន្តផ្សព្វផ្សាយម៉ាកអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ និង ចាប់យកកាលានុវត្តភាព ឱ្យអស់សក្ដានុពលពីទីផ្សារ និងពន្លឿនការធ្វើពិពិធកម្មទីផ្សារនាំចេញ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមាន ជាអាទិ៍ៈ ក្របខណ្ឌនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង កិច្ចព្រមព្រៀងនៃភាពជាដៃគូរសេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ (RCEP) 


*ទី៤-ត្រូវបន្តចូលរួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញផលិតកម្មពូជសុទ្ធ ដូចជា ស្រូវក្រអូប និង ស្រូវផ្ការំដួល ហើយធ្វើការផ្គត់ផ្គង់ទៅកសិករ និង សហគមន៍កសិកម្ម ក្នុងកម្រិតថ្លៃសមរម្យ តាមរយៈយន្តការនៃភាពជាដៃគូររវាងរដ្ឋ និងឯកជន ។
*ទី៥-ត្រូវបន្តពង្រឹងសមត្ថភាពរោងម៉ាស៊ីនកិនស្រូវ ក្នុងការបង្កើនប្រសិទ្ធភាពនៃការកែច្នៃអង្ករ ការគ្រប់គ្រងហិរញ្ញវត្ថុ និង ការរៀបចំផែនការអាជីវកម្ម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការច្របាច់បញ្ចូលគ្នា ឬសហការគ្នា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រវាងរោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញតូចៗ សំដៅបង្កើនឧត្តមភាពនៃសេដ្ឋកិច្ចមាត្រដ្ឋាន (Economic of Scale) ។
*ទី៦-ត្រូវពង្រឹងការសម្របសម្រួលការអនុវត្តកសិកម្មតាមកិច្ចសន្យា រវាងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និង សហគមន៍កសិកម្ម ព្រមទាំងជំរុញកិច្ចសហការជាមួយភាគីពាក់ព័ន្ធនានា ពិសេសជាមួយដៃគូអភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់នូវជំនួយបច្ចេកទេស និង ការផ្ទេរបច្ចេកវិទ្យាសម្រាប់ ការអភិឌ្ឍកសិដ្ឋានខ្នាតតូច និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកទេសថ្មីៗ និងនវានុវត្តន៍ផ្សេងៗ ក្នុងការសម្របខ្លួន និង ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុព្រមទាំងបង្កើនផលិតភាពបន្ថែម ។
*ទី៧-សហព័ន្ធស្រូវអង្ករកម្ពុជា និង រោងម៉ាស៊ីនកិនស្រូវទាំងអស់ ត្រូវសហការជិតស្និទ្ធ និង ខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការធ្វើការជាមួយក្រុមការងារអចិន្រ្តៃយ៍អន្តរស្ថាប័ន ដែលនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗ ដោយមានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ និង ក្រសួងពាណិជ្ជកម្ម ជាសហប្រធាន និង មានការចូលរួមពីធានាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម អាជ្ញាធរដែនដី និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការជាប្រចាំក្នុងការ ជំរុញការទិញស្រូវពីប្រជាកសិករ រក្សាស្ថិរភាពថ្លៃស្រូវ និង គ្រប់គ្រងសតិអារម្មណ៍ប្រជាកសិករ នៅរាល់រដូវច្រូតកាត់ ដោយរៀបចំគិតគូរជាផែនការផ្អែកលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ តាំង ពីពេលដាំដុះ ពេលច្រូតកាត់ ការទិញ ការដឹកជញ្ជូន ការផ្តល់ហិរញ្ញប្បទាន និង យន្តការសម្របសម្រួលកំណត់ថ្លៃ ។
មិនត្រឹមតែប៉ុណ្ណោះនោះទេ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រវិស័យស្រូវអង្ករ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានា តាមរយៈយន្តការមួយចំនួន រួមមាន៖

*១-ការបន្តផ្តល់ការលើកទឹកចិត្ត ផ្នែកសារពើពន្ធដល់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុននាំចេញអង្ករ។
*២-ការបង្កើនការផ្ដល់ហិរញ្ញប្បទានសម្បទាន។
*៣-ការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជា ប្រព័ន្ធដឹកជញ្ជូន ឡូជីស្ទីក និង ប្រព័ន្ធស្រោចស្រព។
*៤-ការពង្រឹងប្រសិទ្ធភាពនៃការសម្របសម្រួលស្ថាប័ន និង ការអនុវត្តគោលនយោបាយពាក់ព័ន្ធ។
*៥-ការធ្វើពិពិធកម្មទីផ្សារ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង កិច្ចសហប្រតិបត្តិការទ្វេភាគីនានាជាមួយប្រទេសដៃគូពាណិជ្ជកម្ម ។ល។
គួររំលឹកថា ត្រឹមរយៈពេល១០ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់៥៦ប្រទេស សម្រេចបានជិត៥១ម៉ឺនតោន ដែលគិតជាទឹកប្រាក់សរុបមានចំនួនជិត៣៧៣លានដុល្លារអាមេរិក កើនឡើង១០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com