ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​ដូង​ប្រាំពី​ដើម នៅ​ជិត​ច្រកទ្វារ​ព្រំដែន​ដា បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ?

 

សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​ដូង​ប្រាំពី​ដើម នៅ​ជិត​ច្រកទ្វារ​ព្រំដែន​ដា បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ?

ត្បូងឃ្មុំ ÷ មួយ​រយៈ​ចុង​ក្រោយ​នេះ ម្ចាស់​កាស៊ីណូ​ដូង​ប្រាំពី​ដើម ចាប់ផ្ដើម​ដំណើរការ​វិញ​ហើយ សម្រុក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ល្បែង បញ្ជាល់មាន់ បៀ​រ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង មាន​ទាំង​រថយន្ត​ទំនើប និង​ម៉ូតូ​ជាច្រើន​គ្រឿង នៅ​ចំណុច​ទីតាំង ភូមិ​ដា ឃុំ​ដា​ស្រុក​មេមត់ ហើយ​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​នោះ ប្រហែលជា​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​នៅ​ពីក្រោយ ទើប​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​
​ទោះបី​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរជា​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ និង​លោក អភិបាល​ស្រុក​មេមត់ បណ្តែតបណ្តោយ​ឲ្យមាន​ល្បែងភ្នាល់​ដាក់លុយ​សុីសង​ខុសច្បាប់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន ហើយ​មាន​អ្នកចូលរួម​លេងល្បែង បញ្ជាល់មាន់ យ៉ាង​ពពាក់ពពូន ស្រែក​ហ៊ោ​កញ្ជៀ​វ នៅ​ជិត​ច្រកទ្វារ​ព្រំដែន​ដា បង្កប់​ក្នុង​កាស៊ីណូ ដូង​ប្រាំពី​ដើម នៅ​ចំណុច​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ដោយ​សេរី មិន​ខ្វល់​អ្វី​ទាំងអស់ ។​
​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ថ្នាក់ស្រុក ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មិន​ខ្វល់​ពី​អានុសាសន៍​សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​ចរាចរណ៍​ថ្មីៗ ណែនាំ​ឲ្យ​បិទ​ល្បែង​គ្រប់​ប្រភេទ ទូទាំង​ប្រទេស បែរ​ជា​ម្ចាស់​កាស៊ីណូ ដូង​ប្រាំពី​ដើម ហ៊ាន​ផ្គើន​បទបញ្ជា ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ ហើយ​អតីត​មាន​យីហោ​៦៩ ឥឡូវ​បច្ចុប្បន្ននេះ លុប​ផ្លាក​ស​ញ្ញ​ចោល​អស់ ដើម្បី​បំភ័ន្ត​ភ្នែក​អ្នកកាសែត ។​


​ហេតុនេះហើយ​ទើប ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ចន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​បង្ក្រាប​ល្បែង​បញ្ជាល់មាន់ ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ជាបន្ទាន់​ជៀសវាង កើត​អំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ និង​គ្រឿងញៀន រីក​រាលដាល​គូរឲ្យ​កត់សម្គាល់ថែម​ទៀតផង​។​
​ដូច្នេះ​លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ ព្រោះ​ល្បែង​បញ្ជាល់មាន់​និង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ ភ្នាល់​ស៊ីសង​ខុសច្បាប់ ក្នុងភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ ភូមិ ឃុំ​សុវត្ថិភាព​7​ចំណុច ដែល​ដាក់​ដោយ​ក្រសួងមហាផ្ទៃ​។​
​ទើប​មាន​ការរិះគន់​ចំៗ ចាប់តាំងពី​លោក ម៉ុន មា​គ៌ា ចូលកាន់​តំណែង​ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ គឺ​មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​កន្ទុយលេខ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ទេ​។​
​ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់​លោក​ម៉ុន​មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ទៀតឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com