ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ពិតជាខ្លាំងមែន ទីតាំងបនល្បែងស៊ីសងប្រជល់មាន់ខ្នាតយក្ស នៅចំកណ្តាលទីក្រុងភ្នំពេញ កំពុងបើកដំណើរការ យ៉ាងរលូនអាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន បានរក្សារភាពស្ងៀមស្ងាត់ ដូចត្រូវថ្នាំសណ្ដំ ទោះដឹងប្រឆាំងបទបញ្ជា សម្ដេចតេជោ..

 

ពិតជាខ្លាំងមែន ទីតាំងបនល្បែងស៊ីសងប្រជល់មាន់ខ្នាតយក្ស នៅចំកណ្តាលទីក្រុងភ្នំពេញ កំពុងបើកដំណើរការ យ៉ាងរលូនអាជ្ញាធរពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន បានរក្សារភាពស្ងៀមស្ងាត់ ដូចត្រូវថ្នាំសណ្ដំ ទោះដឹងប្រឆាំងបទបញ្ជា សម្ដេចតេជោ..
ថ្ងៃចេញផ្សាយៈ November 19. 2022

ភ្នំពេញ៖ទីតាំងបនល្បែងស៊ីសងមាន់ជល់ អាប៉ោង និងយូគី ដ៏ធំលំដាប់ខ្នាតយក្ស បានបង្កប់នៅក្នុងអាគា {ការជួលដ៏ធំ} {ជាន់ទី៣ }ស្ថិតនៅ បណ្ដោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់បើកដំណើរការ ហើយនៅថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស អ្វីដែលពិសេសនោះ?មហាជនបានដាក់ការសង្ស័យថា អាជ្ញាធនិងសមត្ថកិច្ច នៅក្នុងខណ្ឌចំការមន ទំនងអាចត្រូវថ្នាំសណ្តំអស់ហើយមើលទៅ ពីម្ចាស់បនល្បែងខ្នាតយក្សខាងលើនេះ។


ទីក្រុងភ្នំពេញ គឺជាបេះដូង នៃប្រទេសកម្ពុជា ហើយក៌សម្បូរណ៌ទៅដោយក្រសួងពាក់ព័ន្ឌ រម្មណីយដ្ឋាន ផ្សារទំនើបល។លនិង។ល។ មិនគួរណាជាអកុសល ត្រួវបាន ក្រុមឆ្លៀតឱកាស យកកណ្តាលក្រុងភ្នំពេញ មកធ្វើជាបនល្បែងខ្នាតយក្សភ្នាល់ដាក់លុយស៊ីសាច់ហុតឈាមគ្នាទៅវិញ ធ្វើអោយភ្ញៀវជាតិនិងអន្តរជាតិម្នាក់ហួសចិត្តគ្រប់គ្នា ។
សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។សូមជម្រាបថា សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ជាក់ស្តែងនៅក្នុងអាណាចក្រខណ្ឌចំការមន ក្រោមការគ្រប់គ្រង របស់លោកយិន សាន្ត អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមន បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌ តាមផ្លូវច្បាប់ ទៅលើម្ចាស់បនល្បែងខ្នាតយក្សខាងលើនេះ ដែលកំពុងតែដំណើរការ យ៉ាងអនាធិបតេយ្យជាទីបំផុត មិនតែប៉ុណ្ណោះលោកយិន សាន្ត និងលោកគៀន ល័ក្ស ថែមទាំងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនទៀតផង។
មហាជនខាងលើបានលើកឡើងថា ពាក់ព័ន្ធនិងករណីបនល្បែងស៊ីសងខ្នាតយក្សខាងលើនេះ កំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាលោកយិន សាន្ត និងលោកគៀន ល័ក្ស បានរក្សាភាពស្ងៀមស្ងាត់បែបនេះនោះ ទំនងលោកយិន សាន្ត និងលោកគៀន ល័ក្ស ទំនងអាចត្រូវថ្នាំសណ្តំ ពីម្ចាស់បនល្បែងស៊ីសងខ្នាតយក្សខាងលើនេះអស់ហើយមើលទៅ ។សូមជម្រាបថា បើយោងតាមប្រភព ពីអ្នកកាសែត បានលើកឡើងថា? មួយរយះចុងក្រោយនេះ ពួកគាត់បានរងការគំរាមកំហែងនិងបិទសិទ្ធ ពីសំណាក់ជើងកាង បនល្បែងស៊ីសងខ្នាតយក្ស ខាងលើនេះ ដោយពួកកាងល្បែងទាំងនោះ បានបោះពាក្សសម្តីថា បើសិនណាមានក្រុមអ្នកកាសែត ចុះទៅថតរូបភាពពីទីតាំងបនល្បែងខ្នាតយក្សខាងលើនេះ សមត្ថកិច្ចនិងចាប់វ៉ៃខ្នោះឬបិទអាជ្ញាប័ណ្ណ របស់អ្នកកាសែតទាំងនោះថែមទៀតផង។
ពាក់ព័ន្ធជុំករណីខាងលើនេះ មហាជនសំណូមពរដល់លោកសថេត ស្នងការនគបាលក្រុងភ្នំពេញ ពិសេសលោកឃួងស្រេង អភិបាលក្រុងភ្នំពេញ សូមចាត់វិធានការណ៌តាមផ្លូវច្បាប់អោយខាងតែបាន ចំពោះម្ចាស់បនល្បែងស៊ីសងខ្នាតយក្សខាងលើនេះ ជាពិសេសសូមមានវិធានការ ចំពោះអាជ្ញាធរនិងសមត្ថកិច្វនៅក្នុងមូលដ្ឋាន ដែលកំពុងតែរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញទំហឹងទៀតផង។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com