ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។

 

នាព្រឹកព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះអូស្ត្រាលី ដែលតែងបានជួយគាំទ្រដល់កម្ពុជាតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ សម្ដេចបន្ថែមថាក្រៅពីនេះក៏មានកិច្ចសហការដែលភាគីអូស្ត្រាលីបានជួយគាំទ្រលើវិស័យសំខាន់ៗជាច្រើនទៀតដល់កម្ពុជា។

សម្ដេចបន្តថាក្រសួងមហាផ្ទៃ និងភាគីអូស្ត្រាលី ក៏មានកិច្ចសហការទៅលើការងារសន្តិសុខផងដែរ ដែលភាគីទាំងពីរក៏មានក្របខណ្ឌជាអនុស្សរណៈក្នុងកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗមួយចំនួន ដូចជាការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។

សម្ដេច ក៏បានចូលរួមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លងមក ក្រោមក្របខណ្ឌនៃអនុស្សរណៈដែលបានចុះហត្ថលេខាជាមួយគ្នានេះ ហើយសង្ឃឹមជឿជាក់ថាលទ្ធផលដ៏ល្អប្រសើរតាមរយៈការអនុវត្តអនុស្សរណៈនេះនឹងរួមចំណែកធ្វើឱ្យកម្ពុជាទទួលបានសុខសុវត្ថិភាព ពិសេសបម្រើដល់ការប្រារព្ធព្រឹត្តិការណ៍សំខាន់ៗនានានៅពេលខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី បានថ្លែងអំណរគុណ និងគាំទ្រការវាយតម្លៃរបស់សម្ដេចក្រឡាហោម ទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក ជាក់ស្ដែងអូស្ត្រាលីពិតជាបានចូលរួមផ្ដល់កិច្ចសហការដែលមិនត្រឹមតែជាមួយក្រសួងមហាផ្ទៃប៉ុណ្ណោះទេ តែក៏ជាមួយក្រសួងស្ថាប័នដទៃទៀតដែលមានកិច្ចសហការល្អជាមួយភាគីអូស្ត្រាលីដែរ។
ឯកឧត្តមក៏យកឱកាសនេះ ជម្រាបជូនសម្ដេចក្រឡាហោម អំពីថ្នាក់ដឹកនាំ និងគណៈប្រតិភូអូស្ត្រាលីដែលគ្រោងនឹងចូលរួមក្នុងការឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាខាងមុខនេះដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរវិញ ឯកឧត្តម បានបង្ហាញការកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃក្នុងការបង្កើននូវយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដោយឯកឧត្តម ក៏បានជម្រាបជូនដែរថាអូស្ត្រាលីត្រៀមខ្លួនផ្ដល់ការគាំទ្រដល់កម្ពុជាទៅលើកិច្ចការងារនេះ។

ឯកឧត្តម បន្តថាជាក់ស្ដែងក្នុងរយៈពេលកន្លងមក នគរបាលសហព័ន្ធអូស្ត្រាលី ក៏បានចូលរួមចំណែកក្នុងការងារពាក់ព័ន្ធនឹងក្របខណ្ឌMOU ដែលភាគីទាំងពីរមានជាមួយគ្នា ដោយបានផ្ដល់នូវវគ្គបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលកម្ពុជា ព្រមទាំងបានផ្ដល់នូវសម្ភារៈ ឧបករណ៍បច្ចេកទេសក្នុងការបង្កើនសមត្ថភាពការងារធ្វើកោសល្យវិច្ច័យឯកសារ ធ្វើដំណើររបស់ជនបរទេសសម្រាប់បម្រើដល់ការងារអន្តោប្រវេសន៍ផងដែរ។

ឯកឧត្តម បន្តថានគរបាលអូស្ត្រាលី ក៏បាននិងកំពុងដំណើរការវគ្គបណ្ដុះបណ្ដាលមួយចំនួនទៀតជូនដល់កងកម្លាំងនគរបាលកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ បទល្មើសបច្ចេកវិទ្យា ការធ្វើកោសល្យវិច្ច័យឌីជីថល ដែលកិច្ចការទាំងនេះឯកឧត្តម សង្ឃឹមថានឹងរួមចំណែកជួយគាំទ្រដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជាធ្វើយ៉ាងណាចូលរួមគាំទ្រការដល់កម្ពុជាចេញពីបញ្ជីប្រផេះនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ផងដែរ។

ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម បានជម្រាបជូនសម្ដេចថាបញ្ហានេះជាបញ្ហាសាកល និងជាបញ្ហាតំបន់ មិនមែនជាបញ្ហាសម្រាប់តែកម្ពុជានោះទេ ដូច្នេះឯកឧត្តម ក៏សង្ឃឹមថានឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញនេះ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានវាយតម្លៃជាវិជ្ជមានចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងថ្លែងអំណរគុណអូស្ត្រាលីដែលបានជួយគាំទ្រដល់ការបណ្ដុះបណ្ដាលលើកម្ពស់សមត្ថភាពរបស់កងកម្លាំងអនុវត្តច្បាប់របស់កម្ពុជា។

សម្ដេចក៏បានឯកភាព និងបញ្ជាក់ជូនឯកឧត្តមដែរថាជាការពិត ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាកិច្ចការដែលទាមទារឱ្យមានការសហការជិតស្និតជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ទាំងក្នុងតំបន់ និងសាកលោក។ សម្ដេច បន្តថាដោយផ្អែកលើបទពិសោធន៍កន្លងមក ប្រទេសសាម៉ីដែលមានពលរដ្ឋរងគ្រោះក៏មានកាតព្វកិច្ចក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបក្រុមឧក្រិដ្ឋជនក្នុងប្រទេសខ្លួនដែរ ធ្វើយ៉ាងណាទប់ស្កាត់ប្រភពនាំ ឬជួញដូរមនុស្សឆ្លងដែននេះ ខណៈកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើនេះនៅកម្ពុជា។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com