ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

មនុស្សសាងល្អទេវតាជួយ តែបើមនុស្សសាងអាក្រក់ធ្វើឲ្យស្អុយរលួយក្នុងសង្គម

 

មនុស្សសាងល្អទេវតាជួយ តែបើមនុស្សសាងអាក្រក់ធ្វើឲ្យស្អុយរលួយក្នុងសង្គម

ព្រៃវែង ៖ ប្រជាពលរដ្ឋ រាប់​រយ​គ្រួសារ រស់នៅ​ស្រុក​កំពង់​ត្របែក ស្រែក​រក​អាជ្ញាធរ​ជួយ​ផង តាមរយៈ​អ្នកយកព័ត៌មាន​យើង​ថា លោក​ឧកញ៉ា ជឹម សុខ កំពុងតែ​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង ទៅ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ខ្វះខាត លក់​សត្វ​គោ និង​ក្របី​ចិញ្ចឹម​ដោយ​ខ្លួនឯង​ទៅ​ឈ្មួញ​វៀតណាម ១​ក្បាល ឬ ២​ក្បាល បែរជា​ត្រូវ​តែ​បង់ប្រាក់​ឲ្យទៅ​ក្រុមហ៊ុន​របស់​លោកឧ​កញ៉ា ជឹម សុខ ទើប​អាច​នាំគោ​ចេញ​ទៅ​លក់​ឲ្យ​ជនជាតិ​វៀតណាម​បាន​។​

តើ​ក្រុមហ៊ុន​លោក ឧកញ៉ា ជឹម សុខ ទទួល​បាន​សេចក្តី​អនុញ្ញាត​អាជីវកម្ម ឬ អាជ្ញាប័ណ្ណ​ផ្ដាច់មុខ​នាំចេញ គោ ក្របី ពី​អ្នក​ណា ស្ថាន​ប័ន​ណា ទើប​ហ៊ាន​ទារ​លុយ​ស្រស់ ឆៅៗ គ្មាន​អាណិត​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​បែបនេះ ឬ មួយ​បាន​ភ្លើង​ខៀវ​ពី​មន្ត្រី​ស័ក្ក​ធំ​ក្នុង​ទេ​ដឹង​។​
​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ភូមិ​រោង ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ច្រកទ្វារ​ស្វាយ​អា​ង៉ោង ព្រំប្រទល់​កម្ពុជា​-​វៀតណាម ឃើញថា​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន តម្រង់​ជួរ​បង់លុយ​ដោយ​ទឹកភ្នែក តែ​ស្រែកយំ​មិន​ចេញ ដោយ​ពោល​ថា​៖ (​ធ្វើ​ម្ដេច​យេ​ី​ង​ក្រ​)​ប្រជាពលរដ្ឋ​ម្នាក់​បាន​លើកឡើង​ថា លោក​ឧកញ៉ា ជឹម សុខ និង​បក្ខពួក គូរ​គន កំពុង​សន្ងំ​កេ​ី​បលុយ​គោ​នាំ​ចេញ​ពី​ប្រជាជន​កម្ពុជា មាន​កុងត្រូល​ចំនួន​បី​កន្លែង ដោយ​មួយកន្លែងៗ តម្រូវឲ្យ​បង់​ប្រាក់ចំនួន​.១០​ម៉ឺន​រៀល ទើប​ចេញ​ទៅ​លក់បាន​។​
​នេះ​មិន​ខុស​ពី​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​ទេ​អី យោង​តាម​ការលើកឡើង​របស់លោក ម៉ាប់ ជា​ពលរដ្ឋ​រស់នៅ​ទីតាំង​ខាងលើ ហើយ​លោក​បាន​បន្ដ​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ទៀតថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​យើង​រស់នៅ​តំបន់​នេះ មាន​ការលំបាក​ខ្លាំងណាស់ លោក​មាន​សត្វ​គោ​ចិញ្ចឹម​ផ្ទាល់​ខ្លួន​ឯង ហើយ​មាន​បំណង​ចង់​យក​ទៅ​លក់​ឲ្យ​វៀតណាម គឺ​ត្រូវ​ចំណាយលុយ​អស់​មិន​តិច​ទេ គឺ​កូនចៅ​លោក​ឧកញ៉ា ជឹម សុខ និង​បក្ខពួក ទារ​យក​លុយ​ពី​ប្រជាពលរដ្ឋ​បាន​យ៉ាង​ចាស់ដៃ ដើម្បី​យកមក​ដាក់​ហោប៉ៅ​ទៅ​បំពេញ​សេចក្ដីត្រូវការ​របស់​ខ្លួន ធ្វើ​មាន ធ្វើបាន កឹ​បកេង​ចំណូល​រដ្ឋ​ដោយ​មិន​ញញើត​អ្នកណា​ឡើយ​។​
​មិន​តែ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​លោក​ឧកញ៉ា ដូចជា​អាងយ៉ាង កាង​បិទ មិនអោយ​មាន​ក្រុមហ៊ុន​ណា​មក​នាំចេញ​គោ ក្របី បានឡើយ​។ បើទោះបី​ក្រុមហ៊ុន​ផ្សេង​ទាំងនោះ មាន​អាជ្ញាប័ណ្ឌ​គ្រប់​គ្រាន់ពី​ក្រសួង​ដែល​ពាក់ព័ន្ធ​បែបណាក៏ដោ​យ ក៏​កូនចៅ​របស់​លោក​ឧកញ៉ា មិន​ឈឺ​ក្បាល​ឡើយ ប្រហែល​ជា​លោក​ឧកញ៉ា ជឹម សុខ បាន​ឃុប​ឃឹត​បែប​លក្ខណៈ ជា​ប្រព័ន្ធ​រួចរាល់​ហើយ ទៅលើ​មន្ត្រី​ជំនាញ​ក្នុង​ព្រៃវែង​គ្រប់​ថ្នាក់​។​
​ទឹកភ្នែក​រាស្ត្រ គឺជា​ទឹកភ្នែក​សម្ដេច​តេជោ ទុក្ខលំបាក របស់​រាស្ត្រ ជា​ទុក្ខលំបាក របស់​សម្ដេច​តេជោ ប៉ុន្តែ​មន្ត្រី​ធ្វើ​ហី​មិន​ខ្វល់ មិន​ស្ដាយ​សន្លឹកឆ្នោត​ដែល​ពលរដ្ឋ​បោះ​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​សម្ដេច​តេជោ ហ៊ុន សែន ប្រឹងប្រែង​កន្លង​មក​ទេ​។​
​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង​ពាក់ព័ន្ធ មេត្តា​ជួយ​ចុះ ត្រួតពិនិត្យ​ទៅលើ​ក្រុមហ៊ុន​លោក​ឧកញ៉ា ជឹម សុខ មួយ​នេះ​ផង ទើប​ប្រជាពលរដ្ឋ​បាន​រកស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​គ្រួសារ​បាន​រស់​បាន​ខ្លះ​។​
​ជុំវិញ​ករណី​ខាងលើ​នេះ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា ជឹម សុខ តាមរយៈ​ទូរស័ព្ទ​បានទេ ៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com