ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ចុះត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណង់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ

 

អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ចុះត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណង់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ដឹកនាំដោយឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដាក់ជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណង់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

ប្រសាសន៍នៃឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ហាក់ សុខមករា បានឱ្យដឹងថា ការដាក់ជញ្ជីងចល័តត្រួតពិនិត្យនេះដែរ ក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីកាត់បន្ថយការឆាប់ខូចផ្លូវ និងធ្វើឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង ហើយក៏រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដើរមកពីការដឹកលើកទម្ងន់នេះផងដែរ។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការដាក់ជញ្ជីងចល័តចុះត្រួតពិនិត្យនេះ គឺបន្តដាក់នៅគ្រប់ទីកន្លែង ពិសេសផ្លូវជាតិសំខាន់ៗដែលកំពុងប្រឈមទៅនឹងការដឹកលើសទម្ងន់កំណត់ ដែលបណ្ដាលឱ្យឆាប់ខូចផ្លូវ ហើយការដាក់ជញ្ជីងចល័តនេះ គឺនឹងបន្តដាក់ជាប្រចាំដូចភ្លៀងរលឹម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហាក់ សុខមករា បានអំពាវនាវដល់ម្ចាស់ជីវករដឹកជញ្ជូនគ្រប់ប្រភេទ ពិសេសដេប៉ូខ្សាច់ទាំងអស់ សូមកុំដឹកជញ្ជូនឱ្យលើសទម្ងន់ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក គោរពច្បាប់ផ្លូវថ្នល់ និងគោរពច្បាប់ស្ដីពីការដឹកជញ្ជូនលើសទម្ងន់កំណត់។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឱ្យដឹងផងដែរថា ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ក្រោម10% គឺត្រូវផាកពិន័យនៅនឹងកន្លែង ហើយឱ្យពួកគាត់ឬអីវ៉ាន់ចុះ ទើបអនុញ្ញាតឱ្យពួកគាត់បន្តដំណើរ។ ចំពោះរថយន្តដែលដឹកទំនិញលើសល្បឿនកំណត់ចាប់ពី 20% ឡើងទៅ ត្រូវឃាត់រថយន្តទុករយៈពេលមួយឆ្នាំ នឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ដែលបានកំណត់។

សូមបញ្ជាក់ផងដែរថាក្នុងការចុះត្រួតពិនិត្យនេះដែរ ក្រុមការងារបានត្រួតពិនិត្យលើរថយន្តចំនួន ២០គ្រឿង និងបានរកឃើញរថយន្តមួយគ្រឿងបានដឹកលើសទម្ងន់ចំនួន៥តោន។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com