ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ល្បែងស៊ីសងតាមអនឡាញបើកលេងពេញបន្ទុកនៅក្នុងក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងនិងនិងលោកអភិបាលក្រុងបាត់ដំបងបានត្រឹមអង្គុយមើលរក្សាស្ងៀមស្ងាត់..

 

ថ្ងៃពុធទី ១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានចេញសារលិខិតបង្គាប់ការចាត់ឯកឧត្តម សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងតាមអនឡាញដែលជ្រកតាមហាងកាហ្វេដែលជាប្រភពនៃបទល្មើស នាំឱ្យមានចោរលួចចោរឆក់ចោរប្លន់អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋបានកត់សម្គាល់ថាល្បែងភ្នាល់ទឹកភ្លៀង បៀអាប៉ោង របស់បុគ្គលឈ្មោះ អួន តាល់ នៅក្នុងសង្កាត់អូរចារ បានស្ងប់ស្ងាត់ក្រោយពេលសមត្ថកិច្ចបង្ក្រាប ប៉ុន្តែល្បែងភ្នាល់តាមប្រព័ន្ធអនឡាញកំពុងកើតឡើងយ៉ាងពេញបន្ទុកលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង បានរក្សាភាពស្ងៀមស្ងាត់នៅពេលល្បែងភ្នាល់តាមប្រព័ន្ធអនឡាញកើតឡើងស្ទើរគ្រប់ច្រកល្ហកក្នុងក្រុងបាត់ដំបង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ប្រភពពីប្រជាពលរដ្ឋនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញកាន់តែរាលដាល ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់នោះទេ។
ប្រជាពលរដ្ឋបានកត់សម្គាល់ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការផ្លាស់ប្ដូរតំណែងអធិការនគរបាលក្រុងបាត់ដំបងជាបន្តបន្ទាប់ ប៉ុន្តែល្បែងស៊ីសងនៅតែកើតឡើងយ៉ាងរាលដាលដូចមុនដដែល។ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះនៅពេលល្បែងស៊ីសងនៅតែកើតឡើងពេញទំហឹងគឺអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក៏កើតឡើងគួរឲ្យភ័យខ្លាចដែរប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកឧត្ដមសេនីយន៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក សុខ លូ​ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ ក្នុងសង្កាត់ស្វាយប៉ោ និងសង្កាត់ផ្សេងៗទៀតនៅក្រុងបាត់ដំបង ជាបន្ទាន់។
ដោយសារថាមួយរយៈចុងក្រោយនេះល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ រាលដាលយ៉ាងពេញទំហឹង ហើយអធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង មិនចាត់វិធានការបង្ក្រាបឡើយ។

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com