ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

រដ្ឋបាលខេត្តកណ្តាល បានប្រជុំសម្របសម្រួល តាមដាន ត្រួតពិនិត្យនិង វាយតម្លៃ លើការគ្រប់គ្រងសំរាម និងសំណល់រឹងរបស់រដ្ឋបាលក្រុង-ស្រុក

រដ្ឋបាលខេត្តកណ្តាល បានប្រជុំសម្របសម្រួល តាមដាន ត្រួតពិនិត្យនិង វាយតម្លៃ លើការគ្រប់គ្រងសំរាម និងសំណល់រឹងរបស់រដ្ឋបាលក្រុង-ស្រុក

 

រដ្ឋបាលខេត្តកណ្តាល បានប្រជុំសម្របសម្រួល តាមដាន ត្រួតពិនិត្យនិង វាយតម្លៃ លើការគ្រប់គ្រងសំរាម និងសំណល់រឹងរបស់រដ្ឋបាលក្រុង-ស្រុក

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការងាររដ្ឋបាលក្រុង-ស្រុក លើការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា បញ្ហាការគ្រប់គ្រងសំរាម និងសំណល់រឹង អាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើដោយឆន្ទៈមោះមុត ធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ត្រូវរៀបចំនូវផែនការយុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ និងល្អិតល្អន់ ជាពិសេសត្រូវរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមក្រុង-ស្រុកនីមួយៗផងដែរ ទើបធ្វើឱ្យការគ្រប់គ្រងសំរាម និងសំណល់រឹងទទួលបានជោគជ័យ។

ឯកឧត្តមបានបន្ថែមថា ៧ដើម្បីធ្វើឱ្យការគ្រប់គ្រងសំរាម និងសំណល់រឹងកាន់តែឆាប់ទទួលបានជោគជ័យ អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែប្រើប្រាស់ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ឱ្យបានតឹងរឹង និងត្រូវផ្សព្វផ្សាយអប់រំបញ្ជាប់ការយល់ដឹង អំពីការទុកដាក់សំរាម និងសំណល់រឹងឱ្យបានផលផុស ដល់ស្រទាប់យុវជន កុមារ កម្មករ កម្មការនី និងប្រជាពលរដ្ឋ នៅតាមទីសាធារណ: ក្នុងកិច្ចប្រជុំ វេទិកានានា តាមសាលារៀន រហូតធ្វើឱ្យពួកគាត់មានការយល់ដឹង និងភ្ញាក់រលឹក ចេះស្រឡាញ់បរិស្ថាន ភាពស្អាត និងបៃតង ងាក់មកចូលរួមសហការជាមួយអជ្ញាធរ ក្នុងការរៀបចំទុកដាក់សំរាម និងសំណល់រឹងបានត្រឹមត្រូវ បញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាលតាមសាធារណៈប្រភពទឹក និងតាមដងផ្លូវជាដើម ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ មន្ទីរបរិស្ថានខេត្ត អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១១ ត្រូវត្រៀមទីតាំងដីសម្រាប់ធ្វើទីលានចាក់សំរាម ឬត្រូវស្នើសុំផ្លាស់ប្ដូរទីលានថ្មីជំនួសទីលានដែលពេញហួសសមត្ថភាព អជ្ញាធរតែត្រូវបន្តសកម្មភាពរបស់ខ្លួន លើការងារសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈជាប្រចាំ នៅតាមទីផ្សា និងទីប្រជុំជន ជាពិសេសត្រូវពង្រីកលើសេវាប្រមូលសំរាម សំណល់រឹងក្នុងមូលដ្ឋានខ្លួនឱ្យមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់លើការរៀបចំសួនច្បារ ឬសួនឧស្សាន និងការដាំដើមឈើដើមផ្កា និងស្មៅ នៅតាមសាលារៀន មណ្ឌលសុខភាព វត្តអារាម និងទីសាធារណៈសំខាន់ៗ ជាពិសេសត្រូវបំផុសឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដាំផ្កានៅតាមផ្ទះរៀងៗខ្លួន តាមរយៈយុទ្ធនាការ “សហគមន៍ស្អាត-បៃតង”។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com