ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

លោក កន  សុខកាយ អភិបាលស្រុកល្វាឯមបានចូលរួមនូវអង្ករចំនួន១៤តោនជាមួយមូលនិធិស្បៀងសប្បុរសឯកឧត្តមបណ្ឌិត ដួង តារា

លោក កន  សុខកាយ អភិបាលស្រុកល្វាឯមបានចូលរួមនូវអង្ករចំនួន១៤តោនជាមួយមូលនិធិស្បៀងសប្បុរសឯកឧត្តមបណ្ឌិត ដួង តារា

 

លោក កន  សុខកាយ អភិបាលស្រុកល្វាឯមបានចូលរួមនូវអង្ករចំនួន១៤តោនជាមួយមូលនិធិស្បៀងសប្បុរសឯកឧត្តមបណ្ឌិត ដួង តារា

(កណ្តាល)នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះលោក កន សុខកាយ អភិបាលស្រុកល្វាឯមមានកិត្តិយសបានចូលជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនាគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិតផ្ទាល់នៅក្នុងភូមអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ដោយមើលឃើញពីទឹកចិត្តសប្បុរស អាណិតស្រឡាញ់ប្រជាពលរដ្ឋ របស់ឯកឧត្តមបណ្ឌិត ដួង តារា រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តម ក្នុងការបង្កើតនូវមូលនិធិស្បៀងសប្បុរសដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត លោក កន សុខកាយ អភិបាលស្រុកល្វាឯម ក៏បានចូលរួមជាអង្ករចំនួន១៤តោន ជាមួយសកម្មភាពសប្បុរសមួយនេះផងដែរ។

ឯកឧត្តមបណ្ឌិត ដួង តារា រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តមជាច្រើនរូបបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោក កន សុខកាយ  ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួនដើម្បីទិញជាអង្ករភ្ជាប់និស្ស័យចូលរួមជាមួយសកម្មភាពសប្បុរសធម៌នៃមូលនិធិស្បៀងសប្បុរសមួយនេះ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសគ្រូបង្រៀន និងមន្ត្រីរាជការដែលជួបការលំបាក។

ឯកឧត្តមបណ្ឌិត ដួង តារា ក៏បានថ្លែងអំណរគុណដល់បងប្អូនសប្បុរសជន  អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលបានជ្រោមជ្រែងផ្តល់ជាជំនួយតាមរយៈមូលនិធិស្បៀងសប្បុរសនាពេលកន្លងមកផងដែរ។ បងប្អូនអាចចូលរួមជាមួយសកម្មភាពនេះដោយមិនប្រកាន់ពូជសាសន៏ និងនិន្នាការអ្វីឡើយ ។

យើងចូលរួមកសាងនូវអំពើល្អ និងអាណិតស្រលាញ់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com