ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ទីតាំងចែកចាយគ្រឿងញៀនដុះស្លែមួយកន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប៥លើកផ្ទួនៗគ្នាទាំងយប់ទាំងថ្ងៃ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ បញ្ជូនទៅតុលាការ!

ទីតាំងចែកចាយគ្រឿងញៀនដុះស្លែមួយកន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប៥លើកផ្ទួនៗគ្នាទាំងយប់ទាំងថ្ងៃ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ បញ្ជូនទៅតុលាការ!

 

ទីតាំងចែកចាយគ្រឿងញៀនដុះស្លែមួយកន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាប៥លើកផ្ទួនៗគ្នាទាំងយប់ទាំងថ្ងៃ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ បញ្ជូនទៅតុលាការ!

តាមរយៈការលួចផ្តល់ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈផេកផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញថា មានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុច ផ្លូវបេតុង ក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់បទបញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ដែលមាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវនិងបង្ក្រាបទីតាំងខាងលើនេះ ចំនួន០៥លើកផ្ទួនៗគ្នាទាំងពេលយប់ និងពេលថ្ងៃ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ និងចាប់យកនូវវត្ថុតាងគ្រឿងញៀនសរុបចំនួន៥៥កញ្ចប់តូចធំ ព្រមទាំងសម្ភារសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀត បញ្ជូនទៅតុលាការ ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម។

– លើកទី១៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ សំ ឃ្លោក ភេទប្រុស អាយុ៣០ឆ្នាំ និង ឈ្មោះ ណើ រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ដកហូតថ្នាំញៀនបានចំនួន ១៥កញ្ចប់តូចធំ។
– លើកទី២៖ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ប៉ោត ប៉ុង ភេទប្រុស អាយុ២៣ឆ្នាំ និង ឈ្មោះ សន ពិសិដ្ឋ ភេទ ប្រុស អាយុ២៣ឆ្នាំ ដកហូតថ្នាំញៀនបានចំនួន០៥កញ្ចប់។
– លើកទី៣៖ នៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ សួស  សារ៉ាត់ ហៅមី ភេទប្រុស អាយុ៣២ឆ្នាំ និង ឈ្មោះ ចាន់ ដារារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ដកហូតសម្ភារៈជក់គ្រឿងញៀនមួយចំនួន។
– លើកទី៤៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ឈ្មោះ យឹម វាសនា ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ យឹម ចាន់សុខលី ភេទប្រុស អាយុ៣៩ឆ្នាំ, ឈ្មោះ សេម ឌីណា ភេទស្រី អាយុ២៦ឆ្នាំ និងឈ្មោះ ញឹង ស្រីលក្ខ័ ភេទស្រី អាយុ២៤ឆ្នាំ ដកហូតថ្នាំញៀនបានចំនួន១៨កញ្ចប់តូចធំ។ ក្នុងប្រតិបត្តិការលើកទី៤នេះផងដែរ មានជនសង្ស័យម្នាក់ឈ្មោះ យឹម វាសនា បានលាន់មាត់គួរឲ្យអស់សំណើចថា “ហាក ចាប់បានពុកខ្ញុំដែរ គាត់ទើបនឹងចេញពីមណ្ឌលម្សិលមិញហ្នឹង”។

– លើកទី៥៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ឈ្មោះ សម្បត្តិ កែវ ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ, ឈ្មោះ ជា ដានីត ភេទស្រី អាយុ២៤ឆ្នាំ, ឈ្មោះ ពៅ បញ្ញាពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ, ឈ្មោះ អ៊ុយ ផានិត ភេទប្រុស អាយុ២២ឆ្នាំ ដកហូតថ្នាំញៀនបានចំនួន០៧កញ្ចប់។ ក្នុងប្រតិបត្តិការលើកទី៥នេះ អាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវ ដឹងថាគ្រឿងញៀនដែលជនសង្ស័យបានចែកចាយ គឺយកមកពីខេត្តកំពង់ស្ពឺ ដូច្នេះកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានពន្លាតដែនដី បន្តទៅសហការជាមួយ កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ និងមូលដ្ឋានអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ទៀត ឈ្មោះ វ៉ាន សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ និង ឈ្មោះ ភី ចយ ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដកហូតថ្នាំញៀនបានចំនួន១០កញ្ចប់បន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ការងារបង្ក្រាបរបស់សមត្ថកិច្ចអាចធ្វើសម្រេចទៅបាន ក៏ដោយសារមានការចូលរួមសហការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋផងដែរ ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញសូមអំពាវនាវនិងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ សូមចូលរួមសហការផ្តល់ព័ត៌មាន និងរាយការណ៍អំពីបទល្មើសដែលខ្លួនបានដឹង មកកាន់ លេខទូរស័ព្ទបន្ទាន់១២៩១ ឬតាមប្រព័ន្ធWhatsApp ឬ Telegram  លេខ ០៣១ ៥៥៥ ៥៦៦៩ ឬតាមរយៈផេកហ្វេសប៊ុកដែលមានឈ្មោះថា Phnom Penh Gendarmerie ក្រុមការងារធានារក្សាការសម្ងាត់ជូនបងប្អូនគ្រប់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com