ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ល្បែងជល់មាន់តាមទូរទស្សន៍អនឡាញមានប្រជាប្រិយភាពខ្លាំងនៅស្រុកត្រពាំងប្រាសាទសមត្ថកិច្ចស្ងាត់ឈឹងមិនខ្ចីអើពើបង្រ្កាប..

 

ខេត្ត​ឧត្ដរមានជ័យ ÷ មាន​«​ហាង​កាហ្វេ​» មួយ​កន្លែង​លួច​បង្កប់​ល្បែងស៊ីសង​ជល់​មាន់ ខុសច្បាប់ តាម​ទូរទស្សន៍​អន​ឡាញ និង​ល្បែង​ផ្សេងទៀត កំពុង​ដំណើរកា​របើក​លេង​បាន​យ៉ាង​រំភើយ​! នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល ប្រហែល ២០០.​ម៉ែត្រ ស្ថិតនៅ​ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បាន​នាំ​គ្នា​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ហ៊ាន​ចាត់វិធានការ​ក្នុង​ការបង្ក្រាប​!​ទីតាំង​ល្បែង​ខុសច្បាប់​មួយ​កន្លែង​នេះឡើយ​! ឬ​មួយ​ទុក​ជា​ឆ្នាំងបាយ​ទេ​ដឹង​?

​បើ​យោង​តាម​បងប្អូន​ប្រជាពលរដ្ឋ​បាននាំគ្នា​រាយការណ៍​មក​ថា ÷ នៅក្នុង​<​ហាង​កាហ្វេ​>​មួយ​កន្លែង​នៅក្នុង​មូលដ្ឋាន​ខាងលើ​នេះ​នៅតែ​បន្ត​បើក​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ បាន​យ៉ាង​រំភើយ​!​ជា​រៀងរាល់ថ្ងៃ ពលរដ្ឋ​នៅ​គ្នា​សង្ស័យ​ម្ចាស់​ទីតាំង​ល្បែង​មួយ​នេះ បាទ​ផ្តល់​ផលប្រយោជន៍​ប្រចាំខែ ឲ្យ អាជ្ញាធរ​និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ អស់​ហើយ​ទេ​ដឹង​? បាន​ម្ចាស់​ទីតាំង​បន​ល្បែង​មួយ​កន្លែង​នេះ​ហ៊ាន​នាំ​បក្សពួក​បើក​លេង​មិន​ខ្លាចញញើត អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឡើយ​!

​ជុំវិញ​ករណី​នេះ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​ធ្វើការ​អំពាវនាវ​ទៅ​ដល់ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ សូម​មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ភាពជាក់ស្តែង​ដើម្បី​មាន​វិធានការ​ក្នុង​ការបង្ក្រាប​!​ទីតាំង​ល្បែង​សុីស​ង​ជល់មាន់ ខុសច្បាប់ តាម​ទូរទស្សន៍​អន​ឡាញ បើក​លេង​នៅក្នុង​<​ហាង​កាហ្វេ​>​មួយ​កន្លែង​នៅក្នុង​មូលដ្ឋាន​ខាងលើ​នេះ ឲ្យស្រប​តាម​គោលនយោបា​យ​ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព​ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ផង​ទាន ។​

​បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​រស់នៅ​មានកា​រ​ព្រួយបារម្ភ អំពី​បញ្ហា​អសន្តិសុខ និង​បទល្មើស​ផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និង​ចោរប្លន់ និង​អំពើ​ហិង្សា​ជាដើម ក៏​ដោយសារ​តែ​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងអស់​នេះ​ផងដែរ ៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com