ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

អធិការក្រុង តាខ្មៅបានឃាត់បុរសម្នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន..

 

នៅ​ថ្ងៃ​ទី​១០-០៨-២០២២ វេលា​ម៉ោង​១៧-០៣ នាទី សមត្ថកិច្ច​នគរបាល​ក្រុង​តាខ្មៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច រោង​មួយកន្លែង​នៅក្នុង​ដី​អ្នកតា​ចិន​ដើម​មៀន ភូមិ​ដើម​មៀន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល

​ជនសង្ស័យ មានឈ្មោះ ឡូ​វ ប៊ុន​ហួត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ មិន​ពិត​ប្រា​ក (​ឃាត់ខ្លួន​) ។​

​វត្ថុតាង ដែល​សមត្ថកិច្ច​ចាប់​យក រួមមាន ៖
– ម្សៅ​ក្រាព​ណ៏ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៣​កញ្ចប់​តូច​ពីរ​កញ្ចប់ និង​ធំ​ល្មម​មួយកញ្ចប់​
– ជញ្ចីង​សំរាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​០១
– ឧបករណ៍​សំរាប់​ប្រើប្រាស់​និង​វិច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

​តាម​សេចក្តីរាយការណ៍​អោយដឹងថា មុនពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ បាន​រាយការណ៍​ប្រាប់​ថា នៅ​តូប​លក់ដូរ​របស់​ឈ្មោះ ឡូ​វ ប៊ុន​ហួត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មានការ​ចែកចាយ​គ្រឿងញៀន​ជាប្រចាំ ។ ទើប​លោក​អធិការ​បាន​បញ្ជា​ឲ្យ​លោក​អនុសេនីយ៍ឯក ម៉េន​-​ប៊ុន​ហាក់ អធិកា​រង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​គោលដៅ ចែកចាយ​គ្រឿងញៀន​នោះ​។​

​ពេលទៅដល់ កម្លាំង​យើង​បានធ្វើការ​ឃាត់​បាន ចំនួន ០១​នាក់ ហើយក៏​បាន​ឆែកឆេរ ឃើញ​គ្រឿងញៀន បាន​ចំនួន ០៣​កញ្ចប់ នៅក្នុង​រោង​របស់​ឈ្មោះ ឡូ​វ ប៊ុន​ហួត ពិតប្រាកដ​មែន ។​

​បន្ទាប់មក លោក​អធិកា​រង បាន​រាយការណ៍​ជូន​លោក អធិការ​និង​នាំ​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​សួរនាំ​បន្ត​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ឡូ​វ ប៊ុន​ហួត បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ចំនួន​០៣​កញ្ចប់​ដែល​សមត្ថកិច្ច​ឆែក​រកឃើញ​នៅក្នុង​រោង​នេះ ពិត​ជា​របស់​ខ្លួន​ដែល​បាន​តេ​ទៅ​ទិញ​ពីរ​បុរស​ម្នាក់​នៅ​ម្ដុំ​ច្បារអំពៅ​បាន​ចំនួន​ពីរ​កញ្ចប់​តូច​ក្នុង​តំលៃ ៣.៤០០០ រៀល (​បី​ម៉ឺន​បួន​ពាន់​រៀល​) និង​មួយកញ្ចប់​ធំ​ល្មម​បាន​តេ​ទៅ​ទិញ​ពីរ​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ក្នុង​តំលៃ ៣៥០.០០០ រៀល (​សាមសិប​ប្រាំ​ម៉ឺន​រៀល​) ។​

​ជនសង្ស័យ រួម​និង​វត្ថុតាង​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់កា​រណ៍​តាម​នីតិវិធី​ច្បាប់ ៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com