ខេត្តកណ្តាល៖ រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ជី ស៊ីវុត្ថា នាយករដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់ទីចាត់ការអន្តរវិស័យ សាលាខេត្ត។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការចំណុះទីចាត់ការអន្តរវិស័យ។
ថ្លែងក្នុងឱកាសនោះ លោកនាយករដ្ឋបាល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃទីចាត់ការអន្តរវិស័យ ដែលសម្រេចបានលទ្ធផលគួរឱ្យមោទនៈ ព្រមទាំងបានជំរុញឱ្យបន្តយកចិត្តទុកដាក់លើការងារនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។






