ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

មន្ត្រីនគរបាលជាន់ខ្ពស់ អាវុធហត្ថ និងអ្នកពាក់ព័ន្ធសរុប ៥៤នាក់ ត្រូវចោទប្រកាន់ជាផ្លូវការ ករណីគប់គិតគ្នាចូលលួចសម្ភារក្នុងកាស៊ីណូ នៅខេត្តកំពត…

មន្ត្រីនគរបាលជាន់ខ្ពស់ អាវុធហត្ថ និងអ្នកពាក់ព័ន្ធសរុប ៥៤នាក់ ត្រូវចោទប្រកាន់ជាផ្លូវការ ករណីគប់គិតគ្នាចូលលួចសម្ភារក្នុងកាស៊ីណូ នៅខេត្តកំពត…

(ភ្នំពេញ)÷ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ បានសម្រេចចោទប្រកាន់ជាផ្លូវការលើក្រុមជនសង្ស័យជាមន្ត្រីនគរបាល មន្ត្រីអាវុធហត្ថ និងអ្នកទទួលផលចោរកម្ម សរុបចំនួន ៥៤នាក់ បន្ទាប់ពីបានទទួលការផ្ទេរសំណុំរឿងដ៏ក្ដៅគគុកនេះពីតំណាងអយ្យការខេត្តកំពត។
ករណីបង្ក្រាបទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោយពីមានការស៊ើបអង្កេតឃើញថា ក្រុមជនសង្ស័យបានគប់គិតគ្នាចូលលួចសម្ភារនៅក្នុងកាស៊ីណូមួយកន្លែង ស្ថិតនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដែលជាកម្មសិទ្ធិរបស់អតីត ឧកញ៉ា លី គួង។

នៅក្នុងចំណោមជនសង្ស័យទាំង ៥៤នាក់នោះ មានការចូលរួមពីមន្ត្រីអនុវត្តច្បាប់លំដាប់ជាន់ខ្ពស់ និងមន្ត្រីមូលដ្ឋានជាច្រើនរូប រួមមាន៖
ស្នងការរង ទទួលផែនការងារព្រំដែន
អធិការនគរបាល ស្រុកកំពង់ត្រាច និងអធិការរង មេបញ្ជាការវរៈសេនាតូច នគរបាលការពារព្រំដែន មន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពត ព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួន និងអ្នកទទួលផលចោរកម្មផងសរុប ៥៤ នាក់។

យោងតាមតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ពីបទល្មើសធ្ងន់ធ្ងរជាច្រើនករណី ទៅតាមទម្រង់នៃការចូលរួមរៀងៗខ្លួន រួមមាន៖
1.បទផ្ដើមគំនិត និងសមគំនិត ក្នុងបទលួចមានស្ថានទម្ងន់ទោស
2. បទលួចមានស្ថានទម្ងន់ទោស
3. បទលុបបំបាត់ភស្តុតាង
4. បទទទួលផលចោរកម្ម
ការចោទប្រកាន់នេះ គឺផ្អែកទៅតាមបញ្ញត្តិមាត្រា ២៨, មាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៣៩៩, មាត្រា ៤០០ និងមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយកសម្ភារបច្ចេកវិទ្យា និងវត្ថុមានតម្លៃជាច្រើនពីក្នុងកាស៊ីណូ រួមមាន៖ ទូរស័ព្ទដៃ កុំព្យូទ័រ ព្រមទាំងសម្ភារមានតម្លៃជាច្រើនសន្ធឹកសន្ធាប់ ផ្សេងទៀតដែលគិតជាទឹកប្រាក់សរុបសរុបរាប់ម៉ឺនដុល្លារអាមេរិក។

បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
ពីខ្ញុំបាទ÷ខាន់ វណ្ណី
ព័ត៌មានលម្អិតបន្ថែមជុំវិញចំណាត់ការបន្ត នឹងមានផ្សាយជូននៅពេលក្រោយ។

រូបភាពប្រភព÷ស្នងការដ្ឋាននគរបាលខេត្តកំពត

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com