ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី នៅក្នុងតារាងឧបសម្ព័ន្ធ និងស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ ១៨ ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធឪពុក ឬម្ដាយ ប្រជាជនបរទេសអន្តោប្រវេសន្ត,,,,

កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី នៅក្នុងតារាងឧបសម្ព័ន្ធ និងស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ ១៨ ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធឪពុក ឬម្ដាយ ប្រជាជនបរទេសអន្តោប្រវេសន្ត,,,,

 

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន្ត បានធ្វើការផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលកូនជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី នៅក្នុងតារាងឧបសម្ព័ន្ធ និងស្នើសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត របស់កូនអាយុ ១៨ ឆ្នាំឡើង ដែលមានឈ្មោះក្នុងតារាងឧបសម្ព័ន្ធឪពុក ឬម្ដាយ ប្រជាជនបរទេសអន្តោប្រវេសន្ត ក្រោមអធិបតីភាពឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តមឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន ជនបរទេស អន្តោប្រវេសន្ត និងជនភៀសខ្លួន នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន្ត ក្រសួងមហាផ្ទៃនិង ដោយបានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុង-ស្រុក ទាំង១៣ អាជ្ញាធរមូលដ្ឋានដែលជាមេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តកណ្ដាលផងដែរ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សួន សុជាតិ ប្រធាននាយកដ្ឋាន ជនបរទេស អន្តោប្រវេសន្ត និងជនភៀសខ្លួន នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន្ត ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កន្លងមកក្រសួងមហាផ្ទៃក៏បានសង្កេត ឃើញថា អាជ្ញាធរមូលដ្ឋានមួយចំនួននៅមានភាពស្រពិចស្រពិល អំពីគោលការណ៍ច្បាប់ដែលនាំឲ្យមានភាព ស្ទាក់ស្ទើរក្នុងការចេញលិខិតរដ្ឋបាល ឬលិខិតអត្រានុកូលដ្ឋានដល់សហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោ ប្រវេសន្តដែលត្រូវបានគណៈកម្មការជំរឿន និងគ្រប់គ្រងជនបរទេសរាជធានី ខេត្តដកហូតឯកសាររដ្ឋបាល កម្ពុជាមិនប្រក្រតី ឬត្រូវបានក្រសួងមហាផ្ទៃ ពិនិត្យចេញប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍រួចហើយ។

ឯកឧត្តមប្រធាននាយកដ្ឋាន បានបញ្ជាក់បន្ថែមទៀតថា៖ ដើម្បីឲ្យការផ្តល់សេវារដ្ឋបាលកាន់តែ មានភាពល្អប្រសើរ សម្រាប់បម្រើសេចក្តីត្រូវការចាំបាច់របស់សហព័ទ្ធជាខ្មែរ និងកូនរបស់គាត់ដែលត្រូវបាន ដកហូតឯកសារ ព្រមទាំងជនបរទេសអន្តោប្រវេសន្ត ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ និងអង្គភាពនគរបាលគ្រប់លំដាប់ថ្នាក់ដែលមានការពាក់ព័ន្ធដូចខាងក្រោម៖
១-ត្រូវផ្តល់សំបុត្រកំណើត សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) ដល់គ្រួសារ និងសមាជិកគ្រួសារជាខ្មែរ ដែលមានកំណត់ហេតុដក ហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចេញដោយក្រុមការងារដកហូតឯកសារ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅពេលមានការស្នើសុំ។
២-ត្រូវផ្តល់សំបុត្រកំណើត សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សំបុត្រមរណៈភាព សៀវភៅស្នាក់នៅ (ក២) លិខិតបញ្ជាក់កិរិយាមាយាទ លិខិតបញ្ជាក់ទីលំនៅ ឬលិខិតបញ្ជាក់ផ្សេងៗ ទៀត(ដោយត្រូវបញ្ជាក់ច្បាស់អំពីសញ្ជាតិ) ដើម្បីឆ្លើយតបតម្រូវការរបស់ក្រសួង ស្ថាប័នមានសមត្ថកិច្ច ដល់ជនបរទេសដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នៅពេលមានការស្នើសុំ។ ចំពោះកូនជនបរទេស ដែលជាអនីតិជន ត្រូវភ្ជាប់មកជាមួយប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍ របស់ឪពុក ឬម្តាយ។
៣-ការផ្តល់ ឬចេញលិខិតទាំងឡាយខាងលើនេះ ត្រូវអនុវត្តស្របតាមបែបបទ នីតិវិធី បទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន និងឋានានុក្រមដែលបានកំណត់ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អាចត្រូវបានប្រើប្រាស់ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ និងទទួលបាននូវការផ្តល់ សេវារដ្ឋបាល សេវាសាធារណៈនានា លើកលែងតែសិទ្ធិដែលត្រូវបានហាមឃាត់ដោយច្បាប់ចំពោះ ជនបរទេស។

ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត៖ បានស្នើដល់អាជ្ញាធរ និងកងកម្លាំង ជាពិសេស មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងអ្នកពាក់ព័ន្ធ ដែលជាមន្ត្រីនៅកៀកផ្ទាល់ជាមួយប្រជាពលរដ្ឋ និងជនបរទេសនៅក្នុងមូលដ្ឋាន ដូចខាងក្រោម៖
ទី១. ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់៖ នូវការបង្ហាញខ្លឹមសារ និងបច្ចេកទេសផ្លូវច្បាប់ពីសំណាក់លោក ប្រធាននាយកដ្ឋាន និងក្រុមការងារថ្នាក់ជាតិ ដើម្បីក្តាប់ឱ្យបានច្បាស់ពីបែបបទ ឯកសារតម្រូវ និងនីតិវិធីនៃ ការរៀបចំតារាងឧបសម្ព័ន្ធ។
ទី២. ពង្រឹងការពិនិត្យភស្តុតាង និងឯកសារឱ្យបានម៉ឺងម៉ាត់៖ រាល់ការចុះបញ្ជីអត្រានុកូលដ្ឋាន ឬការពិនិត្យសុំ បញ្ចូលឈ្មោះកូនជនបរទេសក្នុងតារាងឧបសម្ព័ន្ធ ត្រូវតែធ្វើឡើងដោយផ្អែកលើឯកសារច្បាប់ច្បាស់លាស់ ហាមដាច់ខាតការយោគយល់មនោសញ្ចេតនា ជៀសវាង ការចេញសំបុត្រកំណើតខ្មែរខុសច្បាប់។
ទី៣. លើកកម្ពស់ស្មារតីសហការ និងការទទួលខុសត្រូវខ្ពស់៖ អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ស្មៀន និងប៉ុស្តិ៍ នគរបាលរដ្ឋបាល ត្រូវរួមសហការគ្នាជាធ្លុងមួយ ក្នុងការចុះក្ដាប់ស្ថិតិ និងតាមដានវត្តមានជនបរទេសឱ្យបាន ហ្មត់ចត់ មន្ត្រីណាដែលប្រព្រឹត្តខុស ឬមានចេតនាបំភ័ន្តឯកសារ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com