ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

រដ្ឋបាលខេត្តកណ្តាល បានផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវស្តីពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២.០ ឆ្ពោះទៅឆ្នាំ២០២៨…

រដ្ឋបាលខេត្តកណ្តាល បានផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវស្តីពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ២.០ ឆ្ពោះទៅឆ្នាំ២០២៨…

 

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវស្តីពី សហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ (UYFC 2.0) ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា (ស.ស.យ.ក) ខេត្តគ្រប់ថ្នាក់ជាច្រើនរូប តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានជំរុញ និងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ (ស.ស.យ.ក) តាមបណ្ដាក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវបន្តខិតខំកសាង និងបង្កើនចំនួនសមាជិក សមាជិកា (ស.ស.យ.ក) ឱ្យបានកាន់តែច្រើនឡើង និងឆាប់រហ័ស ដើម្បីពង្រីកវិសាលភាព នៃចលនាយុវជនស្ម័គ្រចិត្តចូលរួមក្នុងការងារសង្គម។ ត្រូវបន្តការងារពង្រឹងរចនាសម្ព័ន្ធដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពង្រឹងរចនាសម្ព័ន្ធដឹកនាំគ្រប់ជាន់ថ្នាក់ ចាប់ពីកម្រិតក្រុង ស្រុក ឃុំ សង្កាត់ រហូតដល់តាមបណ្តាវិទ្យាល័យនានា ដើម្បីធានាបាននូវសហប្រតិបត្តិការល្អ កាន់តែសកម្ម និងការងារកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានធ្វើការក្រើនរំលឹកដល់ ថ្នាក់ដឹកនាំ (ស.ស.យ.ក) គ្រប់ថ្នាក់ ព្រមទាំងសមាជិក សមាជិកា (ស.ស.យ.ក) ទាំងអស់ សូមបន្តខិតខំចូលរួមក្នុងការងារសង្គមឱ្យបានកាន់តែសកម្មថែមទៀត ដូចជាការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ការដាំដើមឈើដើម្បីបង្កើនគម្របបៃតង ការធ្វើអនាម័យបរិស្ថាន ការងារផ្ដល់ឈាម និងការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជាដើម ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ។ ជាងនេះទៅទៀត ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំយុវជន សូមជួយជ្រោមជ្រែងឱ្យយុវជនយល់ដឹងអំពី បញ្ញាសិប្បនិម្មិត (AI) ពីព្រោះការយល់ដឹងពីបច្ចេកវិទ្យាថ្មីនេះ នឹងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការជួយសម្រួលដល់ការសិក្សា ការស្រាវជ្រាវ និងការអនុវត្តការងារឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់សម្រាប់យុវជន។

សូមជម្រាបផងដែរថា ឯកសារផែនទីបង្ហាញផ្លូវនេះ មានទិសដៅដើម្បីពង្រឹង និងពង្រីកស្ថាប័នឱ្យកាន់តែមានភាពរឹងមាំ ធានានិរន្តរភាពសកម្មភាព ការងាររបស់ (ស.ស.យ.ក) ឱ្យកាន់តែមានភាពធន់ ឆ្លើយតបបានទៅនឹងបេសកកម្ម និងការវិវត្តន៍ឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេសជាតិ។ ហើយក៏ជាជំហានថ្មីមួយក្នុងការធ្វើទំនើបកម្មចលនាយុវជនកម្ពុជា ឱ្យស្របទៅតាមការវិវត្តនៃសង្គមឌីជីថល និងដើម្បីប្រែក្លាយយុវជនឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំ ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com