ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមក្នុងពិធីអបអរសាទរខួប គម្រប់១ឆ្នាំ នៃថ្ងៃបង្កើត សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកណ្តាល ២១ មីនា ២០២៥ – ២១ មីនា ២០២៦..

ថ្នាក់ដឹកនាំខេត្តកណ្តាល ចូលរួមក្នុងពិធីអបអរសាទរខួប គម្រប់១ឆ្នាំ នៃថ្ងៃបង្កើត សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកណ្តាល ២១ មីនា ២០២៥ – ២១ មីនា ២០២៦..

ខេត្តកណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបគម្រប់១ឆ្នាំ នៃថ្ងៃបង្កើត សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកណ្តាល ២១ មីនា ២០២៥ – ២១ មីនា ២០២៦ ដែលបានរៀបចំឡើងនៅជាប់វិទ្យាល័យអន្លង់តាសេក ស្រុកស្អាង ខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងនូវការអបអរសាទរ ចំពោះសមាគមដែលបានរៀបចំខួបគម្រប់ ១ឆ្នាំ ព្រមទាំងបានផ្ដាំផ្ញើ នូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សមាជិក សមាជិការ នៃសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកណ្តាលទាំងអស់ ហើយការជួបជុំគ្នានេះ ក៏ជាការអបអរសាទរសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់នាពេលខាងមុខនេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការជួបជុំគ្នានៅថ្ងៃនេះគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីបានដឹងពីសុខទុក្ខ ជាពិសេសស្តាប់នូវរបាយការណ៍ និងបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានាពាក់ព័ន្ធនិងការងាររបស់សមាគម សំដៅរួមគ្នាដោះស្រាយឱ្យបានមិនទាន់ពេលវេលា ធ្វើឱ្យសមាគមបំពេញការងាររបស់ខ្លួនបានកាន់តែប្រសើរឡើងបន្ថែមទៀត។ នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់សមាគម សូមបន្តសម្មភាពខ្លួនឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីជួយលើកស្ទួយការងារសង្គម អនាម័យ បរិស្ថាន និងការងារអប់រំ ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សមាគម សូមបន្តខិតខំពង្រីកសមាជិកសមាជិការបស់ខ្លួនឱ្យបានច្រើនថែមទៀត ខិតខំពង្រីកបណ្តាញឱ្យបានគ្រប់វត្តអារាម ដើម្បីដឹងពីសុខទុក្ខទាំងព្រះសង្ឃ និងប្រកប ជាពិសេសក្មេងវត្ត ។

ឯកឧត្តម តេង រិទ្ធី ប្រធានសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកណ្តាល បានបញ្ជាក់ថា សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកណ្តាល មានសមាជិកសរុបចំនួន ៦១២ អង្គ/នាក់ ស្រី២១៧ នាក់ ក្នុងនោះមានព្រះសង្ឃ ១៦អង្គ។ បច្ចុប្បន្នសមាគមមាន អនុសាខានៅក្រុង-ស្រុកចំនួន ១២ មានតែស្រុកល្វាឯមប៉ុណ្ណោះដែលសមាគមមិនទាន់មានអនុសាខា។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com