ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សំណង់រឹងមួយកន្លែងដែលស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ច្រាំងទន្លេ ដែលម្ចាស់សំណង់ចាក់ថ្ម ប្រវែង២២០ម៉ែត្រ មានច្បាប់ពីអាជ្ញាធរ ប៉ុន្តែមន្ទីរបច្ចែកទេសធនធានទឹកនិងឧតុនិយមថា,,,,

សំណង់រឹងមួយកន្លែងដែលស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ច្រាំងទន្លេ ដែលម្ចាស់សំណង់ចាក់ថ្ម ប្រវែង២២០ម៉ែត្រ មានច្បាប់ពីអាជ្ញាធរ ប៉ុន្តែមន្ទីរបច្ចែកទេសធនធានទឹកនិងឧតុនិយមថា,,,,

 

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំ ការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មា ធិការជាតិគ្រប់គ្រងអាងទន្លេ បានអញ្ជើញដឹកនាំក្រុម ការងារបច្ចេកទេសក្រសួង ចុះពិនិត្យទីតាំងសាងសង់ច្រាំងការពារទន្លេសាប ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បេសកកម្មនេះ ចូលរួមសហការពីសំណាក់រដ្ឋបាលខណ្ឌជ្រោយចង្វារ មន្ទីរធនធានទឹក និង ឧតុនិយមរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងភាគីម្ចាស់សំណង់ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់ អំពីទិដ្ឋភាពច្បាប់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានទឹក និងការគ្រប់គ្រងអាងទន្លេឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍ឱ្យដឹងថា សំណង់ការពារច្រាំងទន្លេនេះ ជាការវិនិយោគដោយវិស័យឯកជនក្នុងគោលបំណងការពារការបាក់ច្រាំង ដែលមានប្រវែងសរុប ២២០ម៉ែត្រ។ បច្ចុប្បន្ន សំណង់សម្រេចបានលទ្ធផលប្រមាណ ៨ភាគរយ ដោយទទួលបានការឯកភាពជាគោលការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ប៉ុន្តែពុំទាន់មានការអនុញ្ញាតផ្នែកបច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយមនៅឡើយទេ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានសង្កត់ធ្ងន់លើមូលដ្ឋានច្បាប់សំខាន់ៗ រួមមានមាត្រា១២ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកក្នុងព្រះរាជាណា ចក្រកម្ពុជា ដែលបានចែងថា៖ «រាល់ការសាងសង់ស្ពានតូច-ធំ កាត់ទន្លេ ស្ទឹង កំពង់ផែ ឬសំណង់អគារតូចធំលើច្រាំង និងឆ្នេរ តម្រូវឱ្យមានការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រជាមុនពីក្រសួងធនធានទឹក និងឧតុនិយម»។ ទន្ទឹមនឹងនេះ មាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ក៏បានកំណត់អំពីនិយាមដីចំណីទន្លេ ដែលដោយឡែកសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ការកំណត់ដីចំណីនេះត្រូវអនុវត្តតាមបទដ្ឋានដោយឡែក។

បន្ថែមលើនេះ ក្រុមការងារក្រសួងបានស្នើឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារ ផ្តល់នូវផែនទីចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅតំបន់នោះ ដើម្បីផ្ទៀងផ្ទាត់ការសាងសង់ឱ្យស្របតាមប្លង់កំណត់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់ម្ចាស់សំណង់ ត្រូវរួសរាន់រៀបចំបែបបទស្នើសុំការឯកភាពផ្នែកបច្ចេកទេសជលសាស្ត្រពីក្រសួងធនធាន ទឹក និងឧតុនិយម ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ជា ធរមាន មុននឹងបន្តសកម្មភាពសាងសង់ជាបន្តទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com