ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា…

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា…

 

ថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវបណ្ឌិតជា សិរី អគ្គទេសាភិបាល និងថ្នាក់ដឹកនាំគ្រប់រូបនៃធនាគារជាតិកម្ពុជា ដែលបានអនុញ្ញាតផ្តល់ឱកាសក្នុងការរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការប្រចាំវិស័យធនាគារជាតិនៃកម្ពុជា និងសូមចូលរួមអបអរសាទរ ព្រមទាំងបានកោតសរសើរវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ចំពោះការលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មមាញឹក ចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលតាមរយៈយន្តកាចូលរួមសកម្មភាពជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងការបរិច្ចាគនូវ ធនធាន និងសម្ភារៈ ដើម្បីបំពេញកិច្ចការងារ ជូនជាតិមាតុភូមិ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការចូលរួម និងការបង្ហាញសកម្មភាពរបស់សមាសភាពស.ស.យ.ក វិស័យធនាគារជាតិនៃកម្ពុជា បានឆ្លុះបញ្ចាំងពីត្រីវិស័យចង្អុលផ្លូវនៃបេសកម្មរបស់ក្រុមគ្រួសារស.ស.យ.ក. ប្រចាំវិស័យធនាគារជាតិនៃកម្ពុជានាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញ និងលើកទឹកដល់សមាជិក សមាជិកា ទាំងអស់ ឱ្យបន្តសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបុព្វហេតុរបស់ស.ស.យ.ក. ដើម្បីសម្រួចសមត្ថភាពក្នុងកាបំពេញបេសកម្ម ព្រមទាំងខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពស.ស.យ.កនូវគ្រប់ការងាររបស់ខ្លួនដោយស្របទៅតាមអ្វីដែលជាផែនយុទ្ធសាស្រ្តរបស់ ស.ស.យ.ក.ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារសុខសន្តិភាព ព្រមទាំងអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានភាពរឹងមាំនិងរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀតក្នុងនាមជាយុវជនបន្តវេន។ប្រភព ផេក ស.ស.យ.ក

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com