ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ល្បែងស៊ីសងភ្នាល់ដាក់លុយតាមអនឡាញ កំពុងរីកដូចផ្សិតក្នុងភូមិសាស្រ្តឃុំបឹងគ្រំស្រុកល្វាឯម សមត្ថកិច្ចហាក់មិនអើពើបង្ក្រាប

ខេត្តកណ្តាល ៖​ ទីតាំង​ល្បែង​ស៊ីសង​ ខុស​ច្បាប់​ ប្រភេទ​ អនឡាញ ជល់មាន់​ជាច្រើនកន្លែង ​នៅឃុំបឹងគ្រំ ស្រុកល្វាឯម

រីកដូចផ្សិត កំពុងបេីកដំណេីរ​ការលេងយ៉ាងគគ្រឹកគគ្រេង​ តែអាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែល​ ពាក់ពន្ធ័​ ហាក់សំងំស្ងៀម​មិន​មានវិធាន​ការទប់ស្កាត់ឬបង្ក្រាប​ឡេីយ សង្ស័យត្រូវថ្នាំ​សណ្ដំ​ របស់ម្ចាស់បនល្បែងហេីយទេដឹង​។

 

ជាក់ស្តែងនៅថ្ងៃទី០៦,០៨,២០២២នៅផ្ទះយាយតូយ នៅភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល នៅមិនឆ្ងាយពីកន្លែងប៉ុសិ៍នគរបាលរដ្ឋបាលបឹងគ្រំ ប្រហែល២០០ម៉ែត្រ កំពុងបើកលេងយ៉ាងគគ្រឹក គគ្រឹកគគ្រេងតែម្តង។

ko

គួររំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​សុខ​សុវត្ថិភាព​ជួនប្រជាពរដ្ឋ​ ឲ្យ​ស្របតាម​ គោល​ នយោបាយ​ ភូមិ​ ឃុំ​ មានសុវត្តិភាព ទាំង៧​ចំណុច​ របស់​ រាជរដ្ឋាភិបាល​ ដែលដាក់ចេញ​ដោយក្រសួងមហាផ្ទៃ​ ។

ពលរដ្ឋលេីកឡេីងថា​ រាល់បទល្មេីសផ្សេងៗ​ ដែលកេីតឡេីងដូចជា​ ៖​ ចោរ​ លួច​ ឆក់​ ប្លន់​ អំពេីហិង្សាក្នុងគ្រួសារសិតសឹងតែកេីតចេញ​អំពីបទល្មេីសល្បែងសុីសង​ខុសច្បាប់នេះឯង​ ។ ល។
ប្រភពបានបន្តថា​ ទីតាំងជល់មាន់ ខាងលេី​ បេីកលេងជារៀងរាល់ថ្ងៃ​មានអ្នកចូលទៅប្រមូលម្ដុំគ្នាលេងយ៉ាងច្រេីន​ កុះករ​ លេងចាញ់ឈ្នះមួយគួរ​ៗ​ រាប់លាន​រៀល​ អ្នកខ្លះអស់លុយ​ អ្នកខ្លះអស់ម៉ូតូ​ ដល់ផ្ទះ​បង្កបញ្ហានៅក្នុងគ្រួសារ​ ។

ជុំវិញ​ សេចក្ដីរាយការណ៍ពាក់ពន្ធ័និងល្បែងសុីសង​ ខុសច្បាប់​ ខាងលេីនេះ​ អង្គភាព​សារព័ត៌មាន​យេីង​បបានសុំការបំភ្លឺពីលោកមួង រដ្ឋា អធិការស្រុកល្វាឯម លោកថា៖ គេអ្នកទៅកាហ្វេទេដឹង?។

ប្រជាពលរដ្ឋ​ ទទូចស្នេីរសុំ​ដល់លោក​ អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្តាល និង​ លោក​ស្នងការនគរបាល​ខេត្ត​កណ្តាល មេត្តាមានវិធានការទប់ស្កាត់និង​បង្ក្រាប​ បនល្បែងសុីសង​ ខុសច្បាប់ទាំងនេះផងទាន​។

អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com