នៅព្រឹកថ្ងៃអង្គារទី 2 ខែធ្នូឆ្នាំ 2025 រដ្ឋបាលសាលាឃុំតាសាលស្រុកឪរ៉ាល់បានបើសំណើដាក់ឲ្យដេញថ្លៃគម្រោងសាងសង់ផ្លូវមួយខ្សែសាងសង់និងជួសជុលផ្លូវក្រាលគ្រួសធម្មជាតិដែលមានប្រវែង 3.2 គីឡូម៉ែត្រទទឹង 6 ម៉ែត្រកម្រាស់ 150 មីលីម៉ែត្រនិងផ្លាកសញ្ញាគម្រោង 1 កន្លែង មានតម្លៃប៉ាន់ស្មាន 359.292.100រៀល ដើម្បីជាប្រយោជន៍សម្រាប់ជប្រជាពលរដ្ឋធ្វើដំណើរឱ្យកាន់តែមានការស្រួលក្នុងការដឹកទំនិញចេញចូលកាត់បន្ថយទុកលំបាកក្នុងការធ្វើដំណើរឲកាន់តែស្រួលឡើងថែមទៀតនេះជាការយកចិត្តទុកដាក់របស់ឃុំតាសាល។







