ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ទីតាំង​បើក​លេង​ល្បែងស៊ីសង​«​ជល់​មាន់​»​តាម​ប្រពន្ធ័អ​ន​ឡាញ​គ្រប់​ប្រភេទ កំពុងតែ​បើក​ដំណើរការ​យ៉ាង​រលូន​តើ​លោក វរសេនីយ៍ឯក ម៉ៅ​សឿត អធិការនគរបាល ខណ្ឌ​ច្បារអំពៅ មាន​សមត្ថភាព​ចុះបង្ក្រាប​ដែររឺទេ​!

ខណ្ឌ​ច្បារអំពៅ​៖​ផ្សាយ​ថ្ងៃ​ទី​០៥.០៨.២០២២
​ទីតាំង​បើក​ល្បែងស៊ីសង ជាច្រើន​ប្រភេទ​ដូចជា ៖ បៀ​រកា​រ៉ាត់ និង​ជល់​មាន់​អន​ឡាញ​ជាច្រើន​កន្លែង ស្ថិត​នៅ​ផ្លូវលំ #​ភូមិ​ដើម​ចាន់ #​ភូមិក​នារាយណ៍ ភូមិ​វៀតណាម និង​ភូមិ​វា​ស្បូវ សង្កាត់​ច្បារ​អំពៅ​ទី​២ សង្កាត់​និរោធ នឹង សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កំពុងតែ​បើក​លេង​ដំណើរការ​យ៉ាង​រលូន ភ្នាល់​លុយ​គ្នា​រាប់ «​លាន​រៀល​» ក្នុង​មួយ​ដៃ កំពុងបើក ដំណើរការ ស្វាគមន៍ អតិថិជន​មកពី​គ្រប់​មជ្ឈដ្ឋាន​បើក​ដំណើរការ​យ៉ាង​រលូន​បែរជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ មិនមាន​វិធានការ​ចុះបង្ក្រាប បែរ​ជា​រក្សារ​ភាព​ស្ងៀមស្ងាត់​ទៅ​វិញ​រឺ​ក៏​ត្រូវ​ថ្នាំ​សណ្តំ​អស់ហើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​មិន​បញ្ចេញ​ឈ្មោះ​ថា​ទីតាំង​មួយ​កន្លែង​នេះ​បើក​លេង​តាំងពី​{​ព្រឹក​រហូតដល់​យប់​អាធ្រា​ត្រ​}​ស្រែក​ហ៊ោកញ្ជ្រៀវ​អឺងកង​ដោយ​មិន​រំខាន​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​ឡើយ​៖​ពួកគាត់​កំពុង​មាន​ការព្រួយបារម្ភ​ជាខ្លាំង​ខណៈពេល​ឃើញ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ប្រមូលផ្តុំ​គ្នា​ចូល​មក​លេង​ល្បែងស៊ីសង ភ្នាល់​លុយ​គ្នា​ស៊ីសាច់​ហូត​ឈាម​គ្នា ជា​រៀងរាល់ថ្ងៃ​បែរជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ក្នុង​ខណ្ឌ​ច្បារអំពៅ​ហាក់បីដូចជា​គ្មាន​ចំណាត់ការ​ទាល់តែសោះ​ឬ​មួយ​ទទួល​បាន​លាភសក្ការៈ​ទើប​មានការ​បើកភ្លើង​ខៀវ​។​

​ប្រភព​ដដែល​បាន​បន្តថា​រាល់ថ្ងៃ​នេះ​ពួកគាត់​មានការ​ព្រួយ​បារ​ម្មណ៍​ចំពោះ​សុខ​សុវត្ថិភាព​របស់​ពួកគាត់ ព្រោះថា​បើ​ទីកន្លែង​ណា​មាន​បើក​ល្បែងស៊ីសង​ទីកន្លែង​នោះ​មិន​យូរ​ទេ​នឹង​កើតមាន​អំពើចោរកម្ម​ដូចជា​៖​លួច​.​ឆក់​.​វ៉ៃ​ប្លន់​.​និង​គោ​ស​ផ្ទះ កើត​ហឹង្សារ​ក្នុងគ្រួសារ​ជាក់​ជាមិនខាន ជាពិសេស​ទីតាំង​មួយ​កន្លែង​នេះ​គឺ​សម្បូរ​ទៅ​ដោយ​ភ្ញៀវ​ដែល​មាន​លុយ​ច្រើន​ចូល​ទៅ​លេង​ជា​រៀងរាល់​តែម្តង​។​

​ប្រជាពលរដ្ឋ​និង​មហាជន​សង្ឃឹមថា​៖​លោក វរ​សេន៍​ឯក ម៉ៅ​សឿត អធិការ​នគរបាល​ខណ្ឌ​ច្បារអំពៅ គួរតែមាន​វិធានការ​ចុះបង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​នេះ​ផង​!!​ចៀសវាង​មាន​ការរិះគន់​ពី​បងប្អូន​ប្រជាព​រដ្ឋ​មហាជន​ដាក់​ការសង្ស័យ​ទៅលើ​អាជ្ញាធរ​មូលដ្ឋាន​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បើកភ្លើង​ខៀវ​បង្កើត​បទល្មើស​និង​ជា​ឆ្នាំងបាយ​ក្នុង​មូលដ្ឋាន​ទើប​មិន​ហ៊ាន​បង្ក្រាប​!!!​គប្បី​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​បង្ក្រាប​!!

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com