ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

មរណៈភាព​របស់ សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រំជួល​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​!

នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សហការី បាន​នាំយក ថវិកា​ចំនួន ៥,០០០,០០០​រៀល និង​គ្រឿងឧបភោគ បរិភោគ រួមមាន ៖ ត្រីខ ៥​យួរ មី ៥​កេស ភេសជ្ជៈ ៥​កេស អង្ករ ៤​កា​រ៉ុង ចូលរួម​បុណ្យសព លោក​ព្រិន្ទបាលឯក ឃួន វិសាល សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​ពាំនាំ​នូវ​មតិ​ផ្តាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​ម្តាយ​សព នៅ​គេហដ្ឋាន ភូមិ​តា​រាប ឃុំ​គគីរ ស្រុក កៀនស្វាយ ខេត្ត​កណ្ដាល​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ផ្តាំផ្ញើ​នូវ​អារម្មណ៍​រំជួលចិត្ត ពេល​ដែល​បាន​ដឹងថា សព​សមាជិក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់​នេះ​មាន​ប្អូនស្រី​វិបល្លាស​ស្មារតី​ចាកចោល​ផ្ទះ ឪពុក​ទើបតែ​ទទួលអនិច្ចកម្ម​ថ្មីៗ ហើយ​ម្តាយ​ធ្លាក់ខ្លួន​ឈឺ​ព្រោះតែ​ក្រៀមក្រំ​មិនទាន់​អាច​ធ្វើ​ចិត្ត​បំភ្លេចប្តី​បាន ឯ​ខ្លួន​ឯង ខំ​ឆ្លៀត​សុំ​ច្បាប់​ប្រធាន​ក្រុម ដើម្បី​បាន​ទៅ​កំដរ​មើលថែ​លួងលោម​ម្តាយ តែ​មិន​នឹកស្មាន​ថា​បែរ​ក្លាយទៅជា​ជួប​រឿង​អកុសល គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ ត្រូវ​រថយន្ត​ធំ​កិន​ស្លាប់ តាម​ទៅ​កំដរ​ឪពុក​ដែល​ទើប​អនិច្ចកម្ម ធ្វើឲ្យ​អ្នក​ម្តាយ​កាន់តែខ្លោ​ចចិត្តខ្លាំ​ង​ទ្វេរ​ឡើង​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ទឹកចិត្ត​សណ្តោស​ប្រណី របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជានិច្ចកាល លោក​តែងតែ​គិតគូ​ពី​សុខទុក្ខ ដល់​កងកម្លាំង​គ្រប់​ប្រភេទ ជា​ពិសេស​បាន​ចាត់​តំណាង​នាំយក​ថវិកា និង​គ្រឿងឧបភោគ បរិភោគ មក​ចូលរួម​បុណ្យសព​សមាជិក អាវុធហត្ថ​រាជធានី​ភ្នំពេញ នាពេលនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com